top of page

ស្វាមីល្អ គួរបំពេញតួនាទី ៥ យ៉ាងដូចខាងក្រោម


១. ស្រឡាញ់​តែ​ប្រពន្ធ​ម្នាក់នេះ​មួយគត់​ ​ប្រពន្ធ ត្រូវការ​ឲ្យ​អ្នក សំដែង​នូវ​សេចក្តី​ស្រឡាញ់របស់​អ្នក ចំពោះ​នាង ដូច​ជា​ការ​និយាយថា បង​ស្រឡាញ់​អូន​ជា​ដើម​។ សកម្មភាព និង​ពាក្យ​សំដី ត្រូវតែ​មាន​សម្រាប់​ភរិយា​របស់​អ្នក ហើយ​អ្នក​ត្រូវតែ​ស្រឡាញ់​ភរិយា​ម្នាក់នេះ ជា​រៀងរ​រហូត​តទៅ មិនត្រូវ​មាន​ជន​ទី​បី មក​លូកលាន់​ឡើយ​។​

២. ការពារ​ប្រពន្ធ និង​កូន​ ​ប្តី​ល្អ ត្រូវ​ធ្វើឲ្យ​ប្រពន្ធ​មាន​សុវត្ថិភាព មិន​ថា​ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និង​កត្តា​ហិរញ្ញវត្ថុ​ឡើយ​។ ស្វាមី​ល្អ ត្រូវ​ចេះ​ថ្នាក់​ថ្នម ហើយ​នៅ​ក្បែរ​ប្រពន្ធ​ជា​និច្ច​។ អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ឲ្យបាន​ច្រើន ដើម្បី​ធ្វើឲ្យ​ប្រពន្ធ​កក់ក្តៅ​។ ក្រៅពីនេះ ស្វាមី​ត្រូវ​ខំ​ធ្វើ​ការ ដើម្បី​យកប្រាក់ មក​ផ្គត់ផ្គង់​គ្រួសារ និង​ធ្វើឲ្យ​គ្រួសារ​មានមុខមាន​មាត់ នៅក្នុង​សង្គមជាតិ​។​

៣. ឈប់​ធ្វើ​ដូច​កូនក្មេង​ ​ប្រពន្ធ​របស់​អ្នក លែង​ត្រូវការ​ចរិត​កូនក្មេង របស់​អ្នក​ទៀតហើយ ដូច្នេះ អ្វី​ដែល​អ្នក​និយាយ ឬ​ធ្វើ ត្រូវ​តែ​គិត ឲ្យបាន​ម៉ត់ច​ត់​ជាមុនសិន​។ អ្នក​ត្រូវ​ចេះ​មាន​ទំនួល​ខុស​ត្រូវ និង​ស្មោះត្រង់ ហើយ​មិន​ត្រូវ​ចំណាយពេល​ច្រើន ទៅលើ​ការលេង​ហ្កែម ឬ​ផឹកស៊ី​នោះទេ​។​

៤. ទំនាក់ទំនង​

​ទំនាក់ទំនង ប្រកប​ដោយ​ភាព​ផ្អែម​ល្ហែម ជា​កត្តា​ជោគជ័យ នៃ​ជីវិត​គូ ដូច្នេះ អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពាក្យសំដី និង​ទាក់ទង​គ្នា​ឲ្យបាន​ជាប់លាប់​ជា​និច្ច មិន​ថា​ពេល​អ្នក​ទៅ​ធ្វើការ ឬ​នៅ​ទីណា​ទេ អ្នក​ត្រូវ​ចេះ​ផ្តល់​ដំណឹង និង​តេ​សួរសុខទុក្ខ​ប្រពន្ធ​កូន​។​

៥. រឿង​លើ​គ្រែ​ ​ការ​រួមភេទ ក៏​ជា​កត្តា​ចាំបាច់ សម្រាប់​សុភមង្គល ក្នុង​គ្រួសារ​ដែរ ដូច្នេះ អ្នក​ត្រូវ​ថ្នាក់​ថ្នម បបោស​អង្អែល និង​ធ្វើឲ្យ​នាង​បាន​សុខ​ស្រួល ជាជាង​ផ្តោត​សំខាន់ តែ​លើ​ខ្លួនឯង​៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page