Search
សិស្សកម្ពុជា ៣៣រូប ទទួលបានមេដាយពីការប្រកួតនៅប្រទេសចិន
- អ៊ុំ សាខន
- Jul 26, 2017
- 1 min read
យុវសិស្សកម្ពុជា ៣៣រូប បានទទួលមេដាយ ក្នុងការប្រគួតផ្តាច់ព្រ័ត នៃ "ទិវាប្រវត្តិសាស្រ្តធម្មជាតិសាកល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Chongqing សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ យុវសិស្ស ៣រូប ឈ្នះមេដាយមាស ១៤រូបបានទទួលមេដាយប្រាក់ និង ១៦រូបទៀតបានទទួលមេដាយសំរិទ្ធ។ ការប្រកួតនេះ មានការចូលរួមពីយុវសិស្សចំនួន ជាង ២០០នាក់ មកពី ១៣ប្រទេស។ ទិវាប្រវត្តិសាស្រ្តធម្មជាតិសាកលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងផ្នែកវិទ្យាសាស្រ្តធម្មជាតិ និងអភិវឌ្ឍន៍ជំនាញស្រាវជ្រាវ ឆ្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើបទបង្ហាញជាភាសាអង់គ្លេស និងការធ្វើការងារជាក្រុម៕

Kommentare