តើការសិក្សាចំណេះដឹងទូទៅ ផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា?
ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ ៖ • ចេះច្នៃប្រឌិតវប្បធម៌បរទេស ស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនា ថែរក្សាការពារសម្បត្តិជាតិ។ • មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិក្នុងការងារអប់រំទូទៅ។ • ស្គាល់ច្បាស់ប្រភពលក្ខណៈ វប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយ វប្បធម៌ខ្មែរ ព្រមជាមួយការទប់ស្កាត់ វប្បធម៌ពាលា។ • ធ្វើការអប់រំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព ការអនុវត្តច្បាប់ ការគោរព សិទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ។ • ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈ ប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ។ • មានសាមគ្គីភាព សមូហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញការការពារ ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។ • មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត ស្គាល់ពីទួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ។ រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ និងចូលរួមអភិវឌ្ឍសង្គម។






Comments