ហេតុអ្វីបានជាមានពាក្យ វត្ត នៅពីក្រោយ អង្គរ?
តាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា ក្រោយការបោះបង់ចោលរាជធានីអង្គរ ព្រះរាជាសោយរាជ្យក្រោយៗ បានមកកសាងវត្ត នៅក្នុងបរិវេណប្រាសាទអង្គរ គឺនៅសតវត្សទី ១៦ មានវត្តចំនួន ២ បានកសាងឡើងក្នុងបរិវេណអង្គរ។ នៅសតវត្សទី ១៧ និងទី ១៨ ស្ដេច មន្ត្រី ប្រជាជន ក៏បានសាងព្រះពុទ្ធ បដិមាពីឈើ ពីថ្ម យកមកតម្កល់នៅលើប្រាសាទអង្គរផងដែរ រហូតទាល់តែមានកន្លែងតម្កល់ព្រះពុទ្ធបដិមា ក្នុងប្រាសាទ ដែលមានឈ្មោះថា ព្រះរាប់ពាន់ទៀនផង។
ហេតុដូច្នេះហើយបានជាមានពាក្យ វត្ត តភ្ជាប់អង្គរពីក្រោយ ហើយក្លាយទៅជា អង្គរវត្ត រហូតមកដល់សព្វថ្ងៃ។

Commentaires