top of page

អំពី​ប្រទេសកម្ពុជា CAMBODIA

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​មាន​រាង ជា​ពហុ​កោណ​ស្ទើរ​ស្មើ​ជ្រុង​។​ មាន​បណ្តោយ​ពីលិច​ទៅកើត​ប្រវែង​៥៦០គ.ម ពី​ជើង​ទៅត្បូង ប្រវែង​៤៤០គ.ម។ មាន​ព្រំ​ប្រទល់​ទាំង​អស់​ប្រវែង ២៦០០គ.ម (៥/៦ ជាដីគោក និង ១/៦ ជាឆ្នេរសមុទ្រ)។

ឈ្មោះជាផ្លូវការ :ព្រះរាជាណាចក្រកម្ពុជា ផ្ទៃដី :១៨១,០៣៥ គ.ម២ ប្រជាជន :១៤,២៤១,៦៤០ នាក់ (២០០៨) រាជធានី :ភ្នំពេញ ភាសាផ្លូវការ :ខ្មែរ ថ្ងៃឯករាជ្យ :០៩ វិច្ឆិការ ១៩៥៣ ពីប្រទេសបារាំង រូបីយវត្ថុ :រៀល​ (៛) លំនាំចេញ :ឈើ កៅស៊ូ សំលៀកបំពាក់ ស្រូវ ល្ង ម្រេច ត្រីស្រស់ ពោត សណ្តែក សៀង ស្រាបៀរ..។ លំនាំចូល :ទឹកដោះគោកំប៉ុង ស្ករស បារី ក្រណាត់ ស្បៃមុង សរសៃ អំបោះ ស៊ីម៉ង់ត៏ ប្រេងឥន្ធនៈ រថយន្ត ទូរទស្សន៏ វិទ្យុ ម៉ាស៊ីនភ្លើង គ្រឿងបន្លាស់យានយន្ត ផលិតផលឳសថ។ ឧស្សាហកម្ម(សិប្បកម្ម) :ផលិតគ្រឿងឧបភាគបរិភាគ បាវ វាយនភណ្ឌ ភេសជ្ជៈ ដែកគោល សំបកកង់ ឳសថ បារី..។ ដៃគូរនាំចេញ និង នាំចូល :សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ថៃ អាឡឺម៉ង ចិន តៃវ៉ាន់ឮ និងសឹង្ហបុរី។ ផលិតផលសរុបក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP) : ២,០៦៦ $US(២០០៨) តំបន់រដ្ឋបាល :មានចំនួន២៤ខេត្ត និង១រាជធានី។ សាសនា :ព្រះពុទ្ធ (ហិនយាន) រដ្ឋាភិបាល :ទម្រង់រដ្ឋាភិបាល រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រមុខរដ្ឋ ព្រះមហាក្សត្រ ផង។​​​​ ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ព្រះរាជាត្រូវជ្រើសរើសដោយក្រុមព្រឹក្សារាជសម្បត្តិ។​​​​ អង្គនីតិបញ្ញត្តិ :សភាពីជាន់ គឺរដ្ឋសភា និង ព្រឹទ្ឋសភា​រដ្ឋសភា​មាន​១២៣​អាសនៈ សម្រាប់​អាណត្តិ៥ឆ្នាំ និងព្រឹទ្ឋិសភា មាន៦១អាសានៈ សម្រាប់អាណត្តិ៦ឆ្នាំ។ ​ លេខកូដប្រទស : ៨៥៥

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page