top of page

ស្ថិតិ និង​សូចនាករ​អប់រំសាធារណៈ ២០១៦-២០១៧

សៀវភៅ​ស្ថិតិ និង សូចនាករ​អប់រំ ឆ្នាំសិក្សា២០១៦-២០១៧ ផ្ដល់​ព័ត៌មាន​ជា​មូលដ្ឋាន​អំពី​សាលារៀនឯកជន​ រួម​មាន មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​ចំណេះ​ទូទៅ នៅ​ទូទាំង​ប្រទេស។ លោក​នាយក​សាលារៀន​ជា​អ្នក​រួម​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​ផ្ដល់​ទិន្នន័យ ​របស់សាលារៀន។ ​ ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ និង​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ​បាន​ជួយ​ពិនិត្យ និង​ធានា​ភាព​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​របស់​ទិន្នន័យ​ដែល​បាន​ចងក្រង​ក្នុង​សៀវភៅ​នេះ។

ក្រសួង​ អប់រំ យុវជន​ និង​កីឡា និង​ដៃ​គូ​អភិវឌ្ឍ បាន​សហការ​ធ្វើ​ឱ្យ​សៀវភៅ​ស្ថិតិ និង​សូចនាករ​អប់រំ​នេះ មាន​គុណភាព​កាន់​តែ​ប្រសើរ​ឡើង សម្រាប់​ប្រើប្រាស់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ ស្ថិតិ​ និង​សូចនាករ ទាំង​នេះ​ជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​ពិនិត្យ​តាមដាន​វាយ​ តម្លៃ​វិភាគ​ស៊ី​ជម្រៅ​ និង​ការ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ។

ក្រសួង​ អប់រំ យុវជន និង​កីឡា​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ ​ដែល​បាន​ផ្ដល់​ទិន្នន័យ​ស្ថិតិ​ប្រជាជន​ដើម្បី​ជា​មូលដ្ឋាន​ ក្នុង​ការ​គណនា​សូចនាករ​អប់រំ​មួយ​ចំនួន ​ជា​ពិសេស​ដល់​អង្គការ UNICEF/​SWEDEN សហគមន៍​អឺរ៉ុប (EU) និង​អង្គការ​ដៃ​គូ អភិវឌ្ឍមួយ​ចំនួន​ទៀត​ដែល​បាន និង​កំពុង​ជួយ​គាំទ្រ​ដល់​នាយកដ្ឋាន​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ (DoEMIS) ទាំង ​ថវិកា​ និង​បច្ចេកទេស ព្រម​ទាំង​អ្នក​ប្រើប្រាស់​សៀវភៅ​ស្ថិតិ​នេះ ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ត្រឡប់​ល្អៗ ដើម្បី​ជា​ទុន​សម្រាប់​កែ​លម្អ​ការ​ផលិត​សៀវភៅ​ស្ថិតិ និង​សូចនាករ​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ជាទីបញ្ចប់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី ជំនាញ​ដែល​បាន​ជួយ​រួម​ចំណែក​ដល់​ការ​ផលិត​ស្ថិតិ និង សូចនាករ​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

រាជធានី​ភ្នំពេញ ថ្ងៃ​ទី២0 ខែ​មីនា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្ឌិត ហង់ ជួន ណារ៉ុន

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page