អត្ថប្រយោជន៍ពិសេសនៅក្នុងផ្លែ "ញ" ចំពោះសុខភាព
ផ្លែ"ញ"ត្រូវបានអ្នកជំនាញបកស្រាយថាវាមានរស់ជាតិឆ្ងាញ់ និងថែមជារុក្ខជាតិដែលជួយព្យាបាលរោគផ្សេងៗ យ៉ាងមានប្រសិទ្ធភាព ។ វាសំបូរទៅដោយ វិតាមីនអា វិតាមីនសេ កាល់ស្យូម ដែក សង្កសី ម៉ាញេស្សូម ប៉ូតាស្សូម ប្រូតេអីន សូដ្យូម និងសារធាតុប្រឆាំងឌីអុកសីត។

គុណសម្បត្តិ ទឹកផ្លែញធម្មជាតិ មានមុខងារជំនួយក្នុងការព្យាបាល និងការពារជំងឺមួយចំនួនដូចជា៖ មហារីក ទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺបេះដូង សំពាធឈាមខ្ពស់ ឈឺសន្លាក់ដៃជើង ឈឺចាប់គ្រប់ប្រភេទគេងមិនលក់ខ្សោយកំលាំងនិងថាមពលផ្សះមុខរបួសជួយដល់ប្រព័ន្ធរំលាយអាហារប្រព័ន្ធដង្ហើមនិងប្រព័ន្ធតំរងនោមគួរបញ្ជាក់ផងដែរឳសថនេះអាចទទួលទានបានទាំងបុរសនិងស្ត្រី ៕
