top of page

ក្រសួង​អប់រំ​គ្រោង​តម្លើង​ប្រាក់​បៀ​វ​ត្សដល់គ្រូនៅ​រយៈពេល​២​ឆ្នាំ​ទៀត​ទាប​បំផុត​ឱ្យបាន​១​លាន​រៀល

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង់​ជួន​ណារ៉ុន បាន​ថ្លែងថា ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​តម្លើង​ប្រាក់​បៀ​វត្ស​ជូន​ដល់​គ្រូ​បង្រៀន​ឱ្យបាន​ទាប​បំផុត​១​លាន​រៀល ហើយ លោ​ក​សង្ឃឹមថា​នៅ​ពេល​ការ​តម្លើង​ដល់​កម្រិត​នេះ​ការបំបាត់​បញ្ហា​គ្រូ​យកលុយ​ពី​សិស្ស​និង​បញ្ហា​ពុករលួយ​ក៏​អាច​នឹង​បំបាត់​បាន​ផងដែរ​។​

ថ្លែង​បញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​ការអប់រំ​​ស្តីពី​ការប្រេឆាំង​អំពើពុករលួយ​ក្នុង​កម្មវិធីសិក្សា​បឋម​សិក្សា​ចំណេះ​ទូទៅ​(​ថ្នាក់​ទី ៤​ទី ៥​និង​ទី​៦)​នារ​សៀ​​ល​ថ្ងៃទី​២៩​ខែកក្កដា​កន្លងមក លោក​ហង់​ជួន ​ណារ៉ុន​បានឱ្យដឹងថា នាពេល​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​តម្លើង​ប្រាក់​បៀ​វត្ស​ដល់​គ្រូបង្រៀន​ចំនួន៨០​ម៉ឺន​រៀល​ហើយ និង​នៅ​សល់​រយៈពេល​២​ឆ្នាំ​ទៀត​ទេ​​ប្រាក់​បៀ​វត្សរបស់​គ្រូបង្រៀ​ននឹង​ទាប​បំផុត​ឡើងដល់​១​លាន​រៀល​។​ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​នៅ​ថ្ងៃខាងមុខ​ដោយសារ​កំណែទម្រង់​ជាច្រើន​លើ​វិស័យ​អប់រំ​ក្នុង​នេះ​រួម​មាន​ការ​តម្លើង​ប្រាក់​បៀ​វត្ស ការអប់រំ​អំពី​ការប្រឆាំ​ងអំពើ​ពុករលួ​យ​និង​រួម​ទាំង​ការកែប្រែ​ឥរិយាបថរ​ប​ស់​គ្រូបង្រៀន​នោះ​គេ​សង្ឃឹមថា​ការបំបាត់​បញ្ហា​អសកម្ម​មួយចំនួន​ក្នុង​នោះ​ដូចជា​បញ្ហា​គ្រូ​យកលុយ​ពី​សិស្ស​នឹង​អាច​បំបាត់​បាន​ផងដែរ​។​ លោក​បាន​បន្ថែមថា​”​យើង​នឹង​មាន​ការរៀបចំ​សាលា​ជំនាន់​ថ្មី​ដែល​មានន័យថា​យើង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​ដល់​គ្រូ​ហេតុនេះ​គ្រូ​មិន​អាច​យក​លុយ​ពី​សិស្ស​បាន​ទេ​។​អញ្ចឹង​យើង នឹង​រៀបចំ​សាលា​ថ្មី​នេះ​ហើយ​ទៅ​ថ្ងៃ​​អនាគត​នឹង​មាន​ការពង្រីក​ការអនុវត្តន៍​ទៅ​ដល់​គ្រប់​សាលា​ទាំងអស់​។​ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​បរិស្ថាន​មួយ​ល្អ​សម្រាប់​ការសិក្សា​”​។​ ដោយឡែក​សម្រាប់​ការប្រឡង​បាក់​ឌុប​ឬ​ហៅ​ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៥-២០១៦​ខាងមុខ​នេះ​លោក​ហង់​ជួន​ណារ៉ុន​បាន​បន្ត​ឱ្យដឹងថា​ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ការប្រឡង​​ប្រព្រឹត្តិ​ទៅ​បាន​ល្អ​និង​មានតម្លាភាព​នោះ​ក្រសួង​អប់រំ​នឹង​បន្ត​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​បន្តទៀត​សំដៅ​ធ្វើ​យ៉ាងណា​ពង្រឹង​ទាំង​គុណភាព​ការសិក្សា​និង​វិន័យ​ក្នុង​ការសិក្សា​របស់​សិស្ស​ទូទៅ​៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page