top of page

ដំណាំឆៃថាវ កសិកម្មកម្ពុជា

ឆៃថាវជាដំណាំមួយប្រភេទដែលកសិករខ្មែរចូលចិត្តដាំ និងអាចទទួលផលបានច្រើន។ យើងយកទាំងមើម ទាំងស្លឹករបស់វាមកធ្វើជាបន្លែ។ ខាងក្រោមនេះជាវិធីងាយៗពីរបៀបដាំឆៃថាវ៖

១ ការរៀបចំដី ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ ។ ត្រូវលើករងអោយមានកំពស់25-30cmទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/haបាចលើរងរួចរាស់លុប និងកៀអោយស្មើរមុនដាំដុះ។ ២ របៀបដាំដុះ ដំណាំឆៃថាវ គេដាំវានឹងគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃអោយក្ដៅ រយៈពេល1-2ម៉ោងក្រោយមកដាក់ត្រាំទឹក 3-4ម៉ោង ។ ការដាំដុះគឺយកគ្រាប់ពូជទៅដាំលើថ្នាល ដោយផ្ទាល់ក្នុងជំរៅ 2cm ជាមធ្យមដាក់2គ្រាប់/គុម្ព ហើយចន្លោះជួរនិងចន្លោះគុម្ព 20x20cm ក្រោយពីដាំរួចត្រូវយកចំប៉ើង ស្ងួតមកពង្រាយគ្របពីលើផ្ទៃរងពី70-80%នៃផ្ទៃរងដើម្បីរក្សាសំណើម ដើម្បីអោយកូនដំណាំដុះលូតលាស់បានល្អ។ ក្រោយពីដាំដុះរួចត្រូវស្រោចទឹកអោយជោគភ្លាម។

២.១ វគ្គដុះពន្លក ចាប់តាំងពីដាំរហូតដល់កូនដំណាំដុះបាន100% វាត្រូវការសំណើមថេរ តែមិនជាំទឹកទេ។ ២.២ វគ្គលូតលាស់ស្លឹកពិត ក្រោយពីដុះពន្លក100% រយៈពេល7-10ថ្ងៃកូនដាំណាំដុះបានស្លឹក2-3 វាត្រូវការទឹកក្នុងកំរិតមធ្យម ។ ២.៣ វគ្គកំណកំនើត និងពង្រីកមើម ក្រោយពីដាំបានរយៈពេល15-18ថ្ងៃ យើងសង្កេតឃើញឆៃថាវ ពង្រីកគល់ប៉ោងបន្តិចៗ ពេលនេះវាត្រូការទឹកនិងសារធាតុចិញ្ចឹមកាន់តែច្រើនឡើងៗ រហូតដល់ពេលប្រមូលផល។

៣ ការជ្រុំដី និងដកស្មៅ ពេលដែលជ្រុំដី និងដកស្មៅ ត្រូវដករំលួសកូន ដោយទុកតែ1ដើម/គុម្ពព្រមទាំងដកស្មៅចេញ និងជ្រុំគល់។ត្រូវផ្អាកការស្រោចទឹកមួយថ្ងៃដើម្បីធ្វើអោយដីស្ងួត។ រយៈពេលនៃការជ្រុំដីត្រូវធ្វើឡើង ក្រោយពីដាំបានចំនួន15-18ថ្ងៃ។

៤ ការដាក់ជីបំប៉ន -ការដាក់ជីបំប៉នលើកទី១រយៈពេល10ថ្ងៃក្រោយដាំ៖ មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១ គំរប មេអ័រម៉ូន ១ គំរប ទឹក ១០លីត្រ។

-ការដាក់ជីបំប៉នលើកទី២ រយៈពេល 15-18ថ្ងៃក្រោយដាំ៖ មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១ គំរបមេអ័រម៉ូន ១ គំរប ទឹក ១០លីត្រ។

-ការដាក់ជីបំប៉នលើកទី៣ ក្រោយដាំបាន25-30ថ្ងៃ ប្រើ៖ មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១ គំរប មេអ័រម៉ូន ២ គំរប ទឹក ១០លីត្រ។

- ការដាក់ជីបំប៉នលើកទី៤ ក្រោយដាំ40ថ្ងៃ៖ មេជី ១ គំរប មេថ្នាំបណ្តេញសត្វល្អិត ១ គំរប មេអ័រម៉ូន ២ គំរបទឹក ១០លីត្រ

៥ ការប្រមូលផល យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32តោន/ហត។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page