top of page

ស្វែងយល់ពីរោគសញ្ញានៃជម្ងឺតម្រងនោម និង តួនាទីរបស់តម្រង់នោម


សញ្ញាបង្ហាញថាមានបញ្ហាតម្រងនោម

បើយោងតាមការពិនិត្យសុខភាពរវាងមនុស្សជាង 20 លាននាក់នៅក្នុងសហរដ្ឋអាមេរិក បានអោយដឹងថា មានមនុស្ស២០%ទទួលរងនូវជំងឺតម្រងនោម។ វាគឺជាសរីរាង្គសំខាន់មួយដែរក្នុងចំនោមសរីរាង្គទាំងអស់ក្នុងសាពាង្គកាយ បន្ទាប់ពីភ្នែក។ បើគ្មានសិនជាគ្មានតំរងនោមទេ សាពាង្គកាយរបស់យើងនឹងជួបប្រទះនូវបញ្ហាជាច្រើនដូចជា៖

  • មិនអាចតម្រូវជាតិទឹកនិងសារធាតុរ៉ែសំខាន់នៅក្នុងប្រព័ន្ធរបត់ឈាម

  • ធ្វើអោយឈាមកកក្នុងសសៃឈាម ដែលជាហេតុនាំអោយឈាមរត់មិនស្មើ

  • មិនអាចច្រោះយកសារធាតុគីមីនិងកាកសំណល់ពីប្រដាប់រំលាយអាហារ, ការប្រើថ្នាំនិងការខិតខំប្រឹងប្រែងរាងកាយ

  • មិនអាចបង្កើតកោសិកាឈាមក្រហមដើម្បីបញ្ជូនអុកស៊ីសែនតាមរយៈរាងកាយ។

រោគសញ្ញាតំណាក់កាលដំបូងនៃជំងឺតម្រងនោម៖

  • មានអារម្មណ៍ថាអស់កម្លាំងជាប្រចាំ

  • មានបញ្ហាជាមួយនឹងការបត់ជើងតូច, ឧទាហរណ៍៖ មានឈាមនៅក្នុងទឹកនោម ឬនោមញឹកជាងមុនជាដើម

  • បញ្ហាជាមួយនឹងការគេង

  • ចង្អោរនិងក្អួត

  • ប្រព័ន្ធរំលាយអាហារខុសប្រក្រតី

  • បាត់បង់ចំណង់បរិភោគអាហារ និង ញាំុំអីក៏មិនឆ្ញាញ់ គ្មានរសជាតិ

  • អវត្ដមាននៃការផ្តោតអារម្មណ៍និងភាពច្បាស់លាស់ផ្លូវចិត្ត

  • ត្អើក

  • ហើមជើង

  • ឈឺផ្អែកខាងក្រោយនៃចង្កេះ (ឈឺត្រង់តម្រងនោម)

  • ឈឺនិងរមួលសាច់ដុំ

  • សំពាធឈាមមិនស្មើ

  • ពិបាកដកដង្ហើម

ខាងលើនេះជារោគសញ្ញាដំបូងនៃជំងឺតម្រងនោម ដែលមនុស្សជាច្រើនតែងតែមើលរំលងហើយមិនចាប់អារម្មណ៍ ហើយទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។ បើសិនជាប្រិយ៍មិត្តជួបប្រទះនូវរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប្រិយមិត្តត្រូវតែទៅប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយវេជ្ជៈបណ្ឌិតជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យ សូមកុំទុកអោយវាធ្ងន់ធ្ងរអោយសោះ៕

ប្រភព៖ ladiesdigezt.com

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page