top of page

អាណាចក្រចេនឡា ៥៥០-៨០២ នៃគ.ស

ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពី អាណាចក្រភ្នំបានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែង ចែកជាពីរ គឺចេនឡាខាងជើងជាចេនឡាដីគោក និងចេនឡាខាងត្បូងជាចេនឡាទឹកលិច។

អាណាចក្រចេនឡា ៥៥០-៨០២ នៃគ.ស

ចេនឡា(រឺ Zhēnlà 真蠟)(វ៉េដ-ហ្កាយល៍: Chēn-là)គឺការដាក់ឈ្មោះ ជាភាសាចិន ចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹង ឡាបជា ភាសាវៀតណាម(ដែលមាននៅក្នុងការបញ្ចេញសំលេងចិន-វៀតណាម)។ឈ្មោះ នេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិនជីវ តាក្វាន់(周達觀) អ្នកនិពន្ធចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃកម្ពុជា)(真蠟風土記)។ ពួក អ្នកប្រាជ្ញសម័យទំនើបខ្លះបានប្រើ ឈ្មោះ នេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពី ចុង សតវត្ស ទី៦ដល់ដើម សតវត្សទី៩។ ផ្ដើមដំបូងក៏បានហៅដូច្នេះថាពួកមេកន្ទ្រាញ ដងរែកអាណាខេត្តមេកន្ទ្រាញតូចៗ នៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែកដែលគេមិនសូវស្គាល់។ ពួកព្រះអង្គម្ចាស់ ដែលគេ បាន ស្គាល់ ទីមួយត្រូវបានគេ វែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ។ សិលា ចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)មានឈ្មោះ ក្សត្រមួយអង្គព្រះនាម វីរវរ្ម័ន ជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់ នាម សោមាសរ្ម័ន (Somaśarman) និងជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដ មែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣)ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេង គ្នាដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨(ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)ដែលផ្ដល់ ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīn-dravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន(Cakravartin) រីឯសិលាចា រឹកមួយទៀតមកពីផាក់មុន(Pak Mun)នៅឧប្បល/ប្រទេសថៃ (K. ៤៩៦)ឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាម ថាសារ្វភឧមា (Sārvabhauma)។

សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK.១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍)ដែលប្រាកដជានរសិម្ហគុប្ត(Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ sam­ān­tanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យ នៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាងឡើងនៅថ្ងៃ១៣មេសា ឆ្នាំ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវរ្ម័ន នូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។ មានការស្របគ្នាជាច្រើន ជាមួយនឹង អត្ថបទចិនបុរាណដ៏ចាស់ បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ)(隋書)បានចងក្រងដោយ វ៉ី ចឹងរឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃ សតវត្សទី៧ ចេនឡាត្រូវ បាន គ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài(ឦសានវរ្ម័ន)(伊奢那先 代)។ រាជធានីក្រោយមកទៀតគឺឦសានបុរThe capital of the latter was Īśānapura,ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១នៅ គង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកថាឡាបរិវ៉ាត់នាសម័យទំនើបនេះ (13°33’ N, 105°57’E)។

  • បញ្ហាឈ្មោះចេនឡា

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖

១.សម្មតិកម្មលោកផូលផេលាត(Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និងរាប ចិន+រាប > ចិនឡាគេបាន ពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិនហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបាន ក្លាយជាចេនឡាទៅ ។

២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា >ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លា ទើបមានឈ្មោះថាចិនលាៗ ដូច្នេះ។

៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ ឈ្មោះឲ្យប្រទេសមួយដែល មានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញ ក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិន គេដាក់គុណនាមមុននាម)មានន័យថា ស្រុក ក្រមួនសុទ្ធ ។

៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅ ថាក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។

៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា '....ហើយពុំទាន់មានស្ដេចទេគឺ មានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង'។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូង ភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុក ចិនទើបបានជាមានពាក្យថាចិនឡា។ មួយទៀតថាដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថា សុវណ្ណភូមិនោះឯង។

៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេង ទៀតរបស់ក្រុងវៀងចន្ទ (Vientiane)។ លោកពន្យល់ថាមាននាមសព្ទជាច្រើនបានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើង ជាភាសាសំស្ក្រឹតបូរា(Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai)។ ទំរាំ មានអំនះអំនាងមកប្ដូរវិញ ។

  • ចេនឡាដីគោក

ចេនឡាដីគោកបង្កើតឡើងនៅឆ្នាំ៧០៦-៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក លិចនិងមួយទៀតហៅថាចេនឡាដីគោក នេះឯង។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មានព្រះ រាជបុត្រស្នងរាជ្យទើបព្រះអង្គ ប្រគល់រាជ សម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យ ប្រទេសបែកជាពីរ។ ចេនឡាដីគោកត្រូវចិន ហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟)("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤))។

ចេនឡាដីគោកមានទីតាំងនៅតំបន់សំបូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីឡាវ កណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។

  • ប្រវត្តិសាស្ត្រចេនឡាដីគោក

ប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបី យ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de) ដែលបះបោរ ឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតុងនៃរាជវង្សនេះ បានបញ្ជាឲមេទ័ពឈ្មោះខូវ វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ព យួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថានេះគឺជាលើក ទីមួយ ហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅ ថា វ៉ិនតាន ថែមទៀត។ ក្នុងគ.ស.៧៥០អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅ ប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយ កំទេចពួកយួននិងថៃ ។ នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយក តំបន់ ណាន ចាវ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញ ព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជន ម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្ត ក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយ ព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំ នគររាជ សីមា ក្នុងដីសៀមសព្វថ្ងៃ ។

  • ចេនឡាទឹកលិច

ចេនឡាទឹកលិច បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យ ចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzh-ēnlà (水真蠟) ("ចេនឡាទឹក")។ មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះព្រះបាទ ជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះ ហើយដែល ធ្វើឲ្យប្រទេសបែកជាពីរ។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹក ទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។ ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ។

  • ប្រវត្តិសាស្ត្រ

គួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរ អង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិត ប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់ និង សម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមាន ដើម កំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះ កាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់ មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត។ តែជាការឥតប្រយោជន៍។ ពីព្រោះមិនយូ រប៉ុន្មាន ផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯក សារអ្វីជា ច្បាស់លាស់សំរាប់បញ្ជាក់ទេ។ ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យ នៅ អនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ ព្រះបាទភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ។ ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅ អង្គរ ទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ។ ត្រង់នេះ យើងអាចយក ធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបាន ជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅ នឹងព្រះរាជាអាណាចក្រភ្នំ ដែល ជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរ ជាតិសាសន៍ តែមួយទេឬ?

ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី។ ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដ របស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច។ ក្នុង ពាក់កណ្ដាលទី២នៃស.វ.ទី៨នៅចេនលាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបាន រកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុំកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ)ទាំងនេះ សុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុះអោយពិបាករុះរើលេខ ព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩)។ ក្រោពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១នៅ ប្រាសាទតាគាម ក្នុង ខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះ ពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះ ឯកសារនេះបាននិយាយ ពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុក ខ្មែរយើង។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះ សិររបស់ព្រះ អង្គមានរូបព្រះពុទ្ធអាមិតាភៈ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page