យុត្តិសាស្ត្រនៃគណនេយ្យភាពសង្គម ដើម្បីអភិវឌ្ឍសង្គមជាតិ
គណនេយ្យភាពសង្គម
ប្រវត្តិនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ
2005 ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់កំណែទម្រង់ D&D
2008 ច្បាប់អង្គការ/ច្បាប់ស្តីពីការគ្រប់គ្រងរាជធានីខេត្ត ក្រុងស្រុកខណ្ឌ
2009 ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
2010 កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, 2010 - 2019
2011 ផអ៣, ២០១១-២០១៣
2013 ផអ៣ ពន្យាពេល, ២០១៤
2013 ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម
2014 ផែនការអនុវត្តយុទ្ធសាស្រ្តគណនេយ្យភាពសង្គម(ISAF)
ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ មានគោលបំណង៖
១.ពង្រឹងប្រជាធិបតេយ្យ
២.លើកស្ទួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម
៣.រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយ ភាពក្រីក្រ
អ្វីទៅជាការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ?
គឺជាការអភិវឌ្ឍដែលដំណើរការ ដោយមានលក្ខណៈ ៖
ក. ភាពជាតំណាងសាធារណៈ
ខ. ស្វ័យភាពរបស់មូលដ្ឋាន
គ. ការពិគ្រោះយោបល់និងការចូលរួម
ឃ. ឆ្លើយតបនិងគណនេយ្យភាព
ង. លើកកំពស់គុណភាពជីវិត
ច. លើកស្ទួយសមធម៌
ឆ.តម្លាភាព និងសុច្ចរិតភាព
ជ. វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច
អ្វីទៅជាគណនេយ្យភាពសង្គម?
១. គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សាភ្ជាប់រវាងប្រជាពលរដ្ឋជាមួយនឹងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋក្នុងការសម្តែង នូវចំណាប់អារម្មណ៍របស់ខ្លួន និងពិនិត្យមើលលើការបំពេញការងាររបស់អ្នកនយោបាយ មន្រ្តី និងអ្នកផ្តល់សេវាកម្មនានា ដែលត្រូវអនុវត្តតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទៅនឹងសិទ្ធិ បទប្បញ្ញត្តិ ការវិនិយោគ និងការផ្តល់សេវាកម្ម។
២. គណនេយ្យភាពសង្គម គឺជាដំណើរការចូលរួមដោយស្ថាបនា រវាងប្រជាពលរដ្ឋជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាធាតុដ៏សំខាន់មួយនៃការចាត់ចែងអភិបាលកិច្ច ដើម្បីឱ្យមានការសម្រេចចិត្ត និងធ្វើសកម្មភាពជាសាធារណៈនានា។
យុទ្ធសាស្រ្តគណនេយ្យភាពសង្គម ចក្ខុវិស័យ៖ ផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គមនេះ មានចក្ខុវិស័យផ្តោតទៅលើការពង្រឹងភាពជាដៃគូ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ ការលើកកម្ពស់នូវសិទ្ធអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
គោលបំណង៖ គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺពង្រឹងភាពអង់អាចរបស់ប្រជាពលរដ្ឋ និងក្រុមប្រជាពលរដ្ឋ ជាពិសេសក្រុមតំណាងផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងជនទទួលបានឱកាសតិចតួចនៅក្នុងសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចាត់ចែងធនធាននានា និងការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន តាមរយៈលទ្ធភាពនៃការទទួលនិងការប្រើប្រាស់ព័ត៌មាន និងការតាមដានត្រួតពិនិត្យប្រកបដោយការចូលរួម។
លទ្ធផលរំពឹងទុក៖ គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺពង្រឹងភាពអង់អាចរបស់ប្រជាពលរដ្ឋ និងក្រុមប្រជាពលរដ្ឋ ជាពិសេសក្រុមតំណាងផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងជនទទួលបានឱកាសតិចតួចនៅក្នុងសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចាត់ចែងធនធាននានា និងការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន តាមរយៈលទ្ធភាពនៃការទទួលនិងការប្រើប្រាស់ព័ត៌មាន និងការតាមដានត្រួតពិនិត្យប្រកបដោយការចូលរួម។
យន្តការ៖
គណនេយ្យភាពសង្គមតម្រូវឲ្យ មានការរៀបចំនូវយន្តការនានានៃការប្រាស្រ័យទាក់ទងដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាពរវាងតួអង្គចំនួនពីរក្រុម ពោលគឺ ក្រុមប្រជាពលរដ្ឋ និង រដ្ឋបាលថ្នាក់ក្រោមជាតិ។
១. ក្រុមប្រជាពលរដ្ឋ គឺសំដៅទៅលើ តួអង្គមិនមែនរដ្ឋ ដែលត្រូវមានការអភិវឌ្ឍសមត្ថភាពឲ្យបានគ្រប់គ្រាន់។ ជារួម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងផ្នែកឯកជន មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅក្នុងកិច្ចដំណើរការអភិបាលកិច្ចមូលដ្ឋាន។
២. រដ្ឋបាលថ្នាក់ក្រោមជាតិនានា ដែលមានលក្ខណៈឆ្លើយតប និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ គឺសំដៅទៅលើរដ្ឋបាលដែលត្រូវបំពេញការងារប្រកបដោយសមត្ថភាព និងមានលទ្ធភាព អាចកំណត់បានអំពីតម្រូវការ និងអាទិភាពផ្សេងៗគ្នារបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី បុរស យុវវ័យ ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះនានាផងដែរ។
គោលការណ៍នានា៖ ផែនការយុទ្ធសាស្ត្រនេះ មានគោលការណ៍សំខាន់ៗចំនួន៧ ដូចខាងក្រោម៖
ទីមួយ៖ អាទិភាពរបស់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋជាអ្នកកំណត់អំពីតម្រូវការជាអាទិភាពរបស់ខ្លួន។ តម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋអាចផ្ដោតទៅលើសេវាអប់រំ សុខាភិបាល ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន កសិកម្ម ។ល។
ទីពីរ៖ កម្រិតមូលដ្ឋាន
សកម្មភាពនានានឹងផ្ដោតទៅលើការប្រាស្រ័យទាក់ទង ការពិភាក្សា និងការដោះស្រាយបញ្ហានានា នៅតែក្នុងកម្រិតមូលដ្ឋានប៉ុណ្ណោះ ។
ទីបី៖ ការចូលរួមក្នុងន័យស្ថាបនា
គណនេយ្យភាពសង្គមនឹងប្រកាន់យកនូវអភិក្រមដែលមានលក្ខណៈស្ថាបនាដោយផ្អែកទៅលើកិច្ចសហការគ្នាជាជាងការប្រឈមមុខគ្នា ដើម្បីឈានទៅសម្រេចនូវលទ្ធផលដែលប្រាថ្នាចង់បាន។
ទីបួន៖ ការតាំងចិត្ត
រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់ក្រោមជាតិត្រូវតាំងចិត្តចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពគណនេយ្យភាពសង្គមជាមួយប្រជាពលរដ្ឋ និងតំណាងនានារបស់ប្រជាពលរដ្ឋ។
ទីប្រាំ៖ ភាពជាដៃគូ
កិច្ចខិតខំប្រឹងប្រែងនានានឹងត្រូវបានប្រកាន់យកយ៉ាងច្បាស់លាស់ដើម្បីកសាង និងពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល និងក្នុងចំណោមអង្គការសង្គមស៊ីវិលនានា។
ទីប្រាំមួយ៖ ការដាក់បញ្ចូលនូវតម្រូវការនានាអន្តរាគមន៍នានាត្រូវផ្ដោតការយកចិត្តទុកដាក់ ទៅលើការផ្ដល់សិទ្ធិអំណាច ការចូលរួម និងការដោះស្រាយនូវរាល់តម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋទាំងឡាយ ក្នុងនោះរាប់បញ្ចូលទាំងតម្រូវការរបស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ដូចជាជនក្រីក្រ និងជនជាតិដើមភាគតិចជាដើមផងដែរ។
ទីប្រាំពីរ៖ ការខិតខំលុបបំបាត់នូវគម្លាតផែនការយុទ្ធសាស្ត្រនេះនឹងដោះស្រាយ ភាពចន្លោះប្រហោងមួយចំនួន នៃការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងមានគោលបំណងធ្វើឲ្យមានការផ្លាស់ប្ដូរនូវវិសាលភាព និងសារធាតុនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សារធាតុនានា៖
-ផ្នែកផ្គត់ផ្គង់៖
១. ថ្នាក់ជាតិ៖សម្របសម្រួលការងារគណនេយ្យភាពសង្គម តាមរយៈការរៀបចំបង្កើតឲ្យមានកិច្ចដំណើរការ វិធាន ស្តង់ដារ និងលិខិតបទដ្ឋានគតិយុត្តនានា។
២. រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នផ្ដល់សេវាកម្មនានា៖ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងតំណាងរបស់ប្រជាពលរដ្ឋ។
-ផ្នែកតម្រូវការ៖
១. ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល
២.ប្រើប្រាស់ឧបករណ៍នានានៃគណនេយ្យភាពសង្គមដើម្បីចូលរួមប្រកបដោយភាពស្ថាបនាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នផ្ដល់សេវាកម្មនានា
៣. លើកកម្ពស់ការបំពេញមុខងារស្ថាប័នទាំងនោះ។
យន្ដការនានាដែលត្រូវបានដាក់ឲ្យដំណើរការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ។
យុត្តិសាស្ត្រទាំង ៥ របស់គណនេយ្យភាពសង្គម៖
យុទ្ទសាស្ត្រទីមួយ៖ ការលើកកម្ពស់តម្លាភាព និងភាពងាយទទួលបាននូវព័ត៌មានអំពីស្ដង់ដារ ថវិកា និងការបំពេញការងារ៖
១.ផ្នែកផ្គត់ផ្គង់៖
ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំលិខិតបទដ្ឋាន និងការផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ ការិយាល័យជំនាញ
-ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឲ្យមានការយល់ដឹងនិងអនុវត្តការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ
-ជំរុញការអនុវត្តនិងត្រួតពិនិត្យការអនុវត្តការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ
២.ផ្នែកតម្រូវការ៖
ប្រជាពលរដ្ឋ/អង្គការសង្គមស៊ីវិល
-កសាងចំណេះដឹង និងជួយគាំទ្រឲ្យប្រជាពលរដ្ឋមានការយល់ដឹង
-ជួយបង្កើន លទ្ធភាពទទួលបានព័ត៌មាន ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែប្រសើរឡើង។
យុទ្ទសាស្ត្រទីពីរ ៖ ការសម្របសម្រួលឲ្យមានការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋលើសកម្មភាព និងការផ្ដល់សេវាកម្មមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
១.ផ្នែកផ្គត់ផ្គង់៖
ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំបង្កើតនិងពង្រឹងឧបករណ៍នានាសម្រាប់ការងារត្រួតពិនិត្យតាមដានរបស់ថ្នាក់ជាតិ
-រៀបចំនិងផ្សព្វផ្សាយជាសាធារណៈនូវស្តង់ដានៃការផ្តល់សេវាកម្មសាធារណៈ ដោយមានកិច្ចសហការជាមួយប្រជាពលរដ្ឋ
-ដាក់បញ្ចូលយន្តការនិងនីតិវិធីត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋឲ្យទៅជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ
-រៀបចំ និងបង្កើតនូវមុខងារនិងនីតិវិធីស្តីពីការត្រួតពិនិត្យមើលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅលើការផ្តល់សេវាកម្មនានានៅមូលដ្ឋាន
២.ផ្នែកតម្រូវការ៖
ប្រជាពលរដ្ឋ/អង្គការសង្គមស៊ីវិល
-រៀបចំឱ្យមានការតាមដានត្រួតពិនិត្យជាប្រចាំរបស់សហគមន៍លើសកម្មភាពនានា និងការផ្តល់សេវាកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
-បង្កលទ្ធភាពឲ្យប្រជាពលរដ្ឋ និង ក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ ក្រោមជាតិមានលទ្ធភាពតាមដានត្រួតពិនិត្យទៅលើការផ្តល់សេវាកម្មនៅមូលដ្ឋានរបស់មន្ទីរ ការិយាល័យជំនាញ (ដូចជាសេវាសុខភាព អប់រំ ទឹកស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ)
យុទ្ទសាស្ត្រទីបី៖ ការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា
១.ផ្នែកផ្គត់ផ្គង់៖
ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំទម្រង់ឯកសារដែលមានលក្ខណៈសាមញ្ញសម្រាប់ ក្រុមប្រឹក្សាក្នុងការបំពេញព័ត៌មានអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការថវិកា និងការចំណាយនានា និងដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានទាំងនេះ
-រៀបចំបង្កើត និងដាក់បញ្ចូលយន្តការ និងនីតិវិធីត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឲ្យទៅជាផ្នែកមួយនៃផែនការប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
២.ផ្នែកតម្រូវការ៖
ប្រជាពលរដ្ឋ/អង្គការសង្គមស៊ីវិល
-អនុវត្តកម្មវិធីនានាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការងារថវិការដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំ និងអនុវត្តនូវការវិភាគអំពីការងារថវិកាប្រកបដោយការចូលរួម
យុទ្ទសាស្ត្រទីបួន៖ ការគាំទ្រដល់តួអង្គនានា និងការកសាងសមត្ថភាពដល់តួអង្គទាំងនេះដើម្បី សម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចដំណើរការនានានៃគណនេយ្យភាពសង្គម
១.ផ្នែកផ្គត់ផ្គង់៖
ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-អភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ក្រុមប្រជាពលរដ្ឋនានា និងកំណត់អង្គការមិនមែនរដ្ឋាភិបាលនានាដែលត្រូវចូលរួមក្នុងសកម្មភាពនេះ
២.ផ្នែកតម្រូវការ៖
ប្រជាពលរដ្ឋ/អង្គការសង្គមស៊ីវិល
-ផ្សារភ្ជាប់ទំនាក់ទំនង និងកសាងសមត្ថភាព អង្គការមិនមែនរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពក្នុងយុទ្ធសាស្ត្រទាំងបីខាងលើ
យុទ្ទសាស្ត្រទីប្រាំ៖ ការប្រមូលមេរៀន បទពិសោធន៍ដែលបានមកពីអន្តរាគមន៍នានានៅមូលដ្ឋានដើម្បីប្រែក្លាយបទពិសោធន៍ទាំងនេះដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងការងារអង្គការសង្គមស៊ីវិលនានា។
១.ផ្នែកផ្គត់ផ្គង់៖
ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំវេទិកានានាដើម្បីឆ្លុះបញ្ចាំងនិងផ្តល់យោបល់ត្រឡប់ទៅលើការអនុវត្តជាក់ស្តែង ដើម្បីដាក់បញ្ចូលទៅក្នុងការ
-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា
-សម្របសម្រួលកម្មវិធីត្រួតពិនិត្យតាមដានដែលមានលក្ខណៈសកម្ម ។
២.ផ្នែកតម្រូវការ៖
ប្រជាពលរដ្ឋ/អង្គការសង្គមស៊ីវិល
-រៀបចំបែបផែននៃការសិក្សាមេរៀនបទពិសោធន៍ និង ការត្រួតពិនិត្យ តាមដានរបស់អង្គការសង្គមស៊ីវិល
-សម្របសម្រួលនិងកំណត់អាទិភាព នៃ កម្មវិធីត្រួតពិនិត្យ តាមដានដែលមាន លក្ខណៈសកម្ម