មានលក្ខខណ្ឌចំនួន ៥ ទើបពលរដ្ឋអាចចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតបាន
មាត្រា ១២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានចែងថា ពលរដ្ឋដែលអាចបោះឆ្នោតបាន ត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ហើយ ដើម្បីឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ទី ១ ពលរដ្ឋត្រូវមានសញ្ជាតិខ្មែរ។
ទី ២ ពលរដ្ឋ ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។
ទី ៣ ពលរដ្ឋ ត្រូវមានលំនៅឋាន ឬរទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។
ទី ៤ មិនមែនជាពលរដ្ឋ ដែលស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត។
ទី ៥ ពលរដ្ឋ ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
ដូច្នេះប្រសិនបើប្រជាពលរដ្ឋមានគ្រប់លក្ខខណ្ឌទាំង ៥ នេះហើយ ត្រូវទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យ ឬពេលវេលា ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ដកស្រង់ពី៖ ថ្មីៗ