top of page

អត្ថប្រយោជន៍នៃដើមទន្ទ្រានខែត

ទន្ទ្រានខែត ឬ កន្ទ្រាំងខែត ជាប្រភេទរុក្ខជាតិតូចដុះតាមស្រុកស្រែ ចម្ការ ។ រុក្ខជាតិនេះដុះល្អនៅរដូវវស្សា ហើយមានផ្កា​ផ្លែនៅរដូវប្រាំង ។​ បើមិនមានអ្វីប៉ះពាល់វាទេ វាងាប់តែមែក ហើយលូតលាស់ឡើងវិញនៅពេលមានភ្លៀងធ្លាក់ទៀត។ ទន្ទ្រានខែត មានដើមតូចៗ ប៉ុនម្រាមដៃ ឬធំជាងនេះ អាចដល់ កំភួនជើង ។ ស្លឹករបស់វាធំប៉ុនបាតដៃ ស្រដៀង ស្លឹកពោធិ៍ តែមានរោម ។​ វាមានផ្កាពណ៌ស ជាកញ្ចុំ មានគ្រាប់តូចៗទំហំប៉ុនគ្រាប់អង្ករ ពណ៌ខ្មៅទ្រវែង។ ទន្ទ្រានខែត ជារុក្ខជាតិកំពួលជីវជាតិសំរាប់ជួយដីអោយមានជីវជាតិល្អ ។

យើងអាចប្រមូលយកផ្លែទុំរបស់វានៅដើមរដូវច្រូតឬរដូវរំហើយ យកគ្រាប់វាមកហាលថ្ងៃអោយស្ងួតនិងដាក់ច្រកចូលទៅក្នុងដប។ ពេលរដូវវស្សាមកដល់ ក្រោយពេលធ្លាក់ភ្លៀងឬភ្ជួរដីបានម្តង ខ្ញុំបានយកគ្រាប់របស់វាទៅព្រោះឬសាបនៅក្នុងចំការឬក្នុងស្រែឬដាក់ពង្រាយនៅតាមគែមភ្លឺស្រែ។ វានឹងដុះចេញមកជាដើមទន្ទ្រានខែត ហើយទុកវាអោយធំយើងកាប់ដើមទន្ទ្រានខេត្តនៅចិញ្ច្រំាហើយបាចពង្រាយក្នុងស្រែឬក្នុងចំការឬយកទៅធ្វើជាជីរកំប៉ុសគោកឬជីរកំប៉ុសទឹក វាមានគុណភាពយ៉ាងល្អវិសេសវិសាលសំរាប់ជួយអោយដំណាំមានការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងទៀតឫសរបស់ទន្ទ្រានខែត អាចយកមកដាំទឹកផឹកជាឱសថ សម្រាប់ព្យាបាលនៃការក្ដៅខ្លួនបាន ចំណែកឯស្លឹកខ្ចីអាចទំពារ បិទលើមុខរបួស ក៏ជួយឲ្យឆាប់ជាដែរពេលនៅព្រៃមិនមានថ្នាំពេទ្យ ៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page