top of page

មួយ​ថ្ងៃ​ៗ​ភ្លូកទឹកភ្លូកដី នាំ​គ្នា​ទៅ​សុំ​ទឹកមន្ត​ពី​ដើម​ចេក

ខេត្តកំពង់ធំ ៖ បច្ចុប្បន្ន​នេះ​បើ​ទោះបីជា​ វិទ្យាសាស្ត្រ​មានការ​ជឿនលឿន​ យ៉ាងណា​ក្តី ក៏​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ចុងកាត់មាត់ញក នៅ​តែ​មាន​អបិយ​ជំនឿ​ យ៉ាង​ងប់​ង​ល់​ទៅ​លើ​អ​ម្ពូ​ត​ហេតុ​ផ្សេង​ៗ​នៅឡើយ​។

ជាក់ស្តែង​ដូច​ជា​ករណី​មួយ​នេះ មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​១​ថ្ងៃ​ៗ បាន​នាំ​គ្នា​ទៅ​អុជ​ធូប​សំពះ​បួងសួង​សុំ​សេចក្តីសុខ និង​សុំ​ទឹកមន្ត​ពី​ដើម​ចេកជ្វា​មួយ​ដើម​នៅ​ក្នុង​ដី​ភូមិ​មួយ​កន្លែង​ដែល​ត្រូវ​បាន​ម្ចាស់​កាប់​ដុត​ចោល​ហើយ​ចេញ​ត្រយូង​ម្តង​២ៗ រហូត​ចំនួន​៨​ហើយ​គេ​ជឿ​ថា​មាន​បារមី​។

ពាក់ព័ន្ធ​រឿងហេតុ​ខាងលើ​នេះ​ អ្នក​មីង​ឈ្មោះ ចាប ឡាំ មក​ពី​ភូមិ​ទឹក​ម្លា​ង ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ប្រាប់​ថា​ដោយ​ល្បី និង​មាន​ជំនឿ​ថា​ ចេកជ្វា​នេះ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធ បានជា​អ្នក​មីង​មក​សុំ​ទឹកមន្ត​ យក​មក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ ដូច​ជា​ឈឺក្បាល​វិលមុខ ឈឺឆ្អឹងឆ្អែង និង​ឈឺសន្លាក់​ដៃជើង ហើយ​អ្នក​មីង​ទើបតែ​មក​ជា​លើក​ទី​១ នៅ​មិន​ទាន់​ដឹង​លទ្ធផល​ទេ​។

អ្នក​មីង​ឈ្មោះ ហុង លី អញ្ជើញ​មក​ពី​ឃុំ​សណ្តាន់​ប្រាប់​ថា ដោយ​មាន​ជំនឿ​លើ​ព្រះ​អង្គរ​បារមី​៨​ទិស ចេកជ្វា​នេះ មាន​បារមី​ពូកែ​ជួយ​ព្យាបាល​ជំងឺ​ បានជា​នាំ​គ្នា​មក​សុំ​ទឹកមន្ត​ដើម្បី​យម​ មក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ របស់​អ្នក​មីង​ដូច​ជា​ឈឺចង្កេះ ឈឺ​ខ្នង ហើយ​ជំងឺ​ហើម​ដៃ​របស់​អ្នក​មីង អ្នក​មីង​ក៏​ទើបតែ​មក​ជា​លើក​ទី​១​ដែរ​ទេ​។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់ សា​វេ​ត នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ប្រាប់​ថា នាង​មក​រក​ទឹកមន្ត​ចេកជ្វា​នេះ​ជា​លើក​ទី​៣​ហើយ ដោយសារ​នាង​មាន​ជំងឺ​ឈឺដៃ​ឈឺ​ជើង បន្ទាប់​ពី​បាន​មក​សុំ​ទឹកមន្ត​នេះ​ទៅ​ផឹក​ទៅ​ឃើញ​ថា​បាន​ធូរស្បើយ​ច្រើន​បានជា​មក​ទៀត​នេះ​។

លោកពូ​ដែល​ជា​ម្ចាស់​ដី​ឈ្មោះ រស់ ហាន អាយុ​៧០ មាន​ប្រពន្ធ​ឈ្មោះ កែ គុំ រស់នៅ​ភូមិ​រំពុះ ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា ពី​ដំបូង​ឡើយ​លោកពូ​មាន​ដី​ភូមិ​១​ កន្លែង​ដែល​បាន​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​មុខ ក្នុង​នោះ​មាន​ដើម​ចេកជ្វា​១​គុម្ព លោកពូ​ក៏​បាន​កាប់​ចោល​នៅ​សល់​តែ​គល់​ ពេល​ដែល​ស្លឹក​របស់​វា​ ក្រៀម​បន្តិច​រូប​គាត់​ក៏​ដុត​ចោល​ ធ្វើ​ឲ្យ​ដើម​ចេកជ្វា​នោះ​ត្រូវ​ ភ្លើង​ឆេះ​រោល​ខ្មៅ​ៗ លុះ​ថ្ងៃ​ក្រោយមក​ចេក​នោះ​ ក៏​ដុះ​ចេញ​ជា​ត្រយូង​។ មុន​ដំបូង​ចេញ​ត្រ​យោង​២ ហើយ​ក៏​ចេញ​បន្ត​ទៀត​ម្តង​២ៗ​រហូត​ដល់​ចំនួន​៨​ត្រយូង​ក៏​ឈប់​ចេញ​ទៅ​។

ហើយ​ក៏​មាន​បារមី​ ៨​ទិស​គេ​មក​ពន្យល់​ប្រាប់​ថា​ គេ​មក​ជួយ​សង្គ្រោះ​ ប្រជាពលរដ្ឋ​នៅ​ទី​នេះ ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៏​លេច ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ហើយ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ មក​សុំ​ទឹកមន្ត​យក​ ទៅ​ព្យាបាល​ជំងឺ​ របស់​ខ្លួន​ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​ជាង​ ២០០​នាក់​ ទៅ​៣០០​នាក់ ដោយ​ឃើញ​ថាស​ក្ដិ​សិទ្ធ​បានជា​ពួក​គាត់​នាំ​គ្នា​មក​ទៀត​នោះ បើ​មិន​សក្ដិ​សិទ្ធ​ទេ​គឺ​គេ​មិន​មក​ទេ​។

ចាប់តាំងពី​ចេក​នេះ​ ចេញ​ត្រយូង​៨​មក រហូត​មក​ដល់​ថ្ងៃនេះ​ គឺ​មាន​រយៈពេល​១​ខែ​១០​ថ្ងៃ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ ឲ្យ​ត្រយូងចេក​រុះ​រោយ​ ជា​បណ្តើរ​ៗ​បន្តិច​ម្តង​ៗ និង​ចេញ​ផ្លែ​តូច​ៗ​នេះ​ឡើង លោកពូ​បញ្ជាក់​ថា​ចំពោះ​ ប្រជាពលរដ្ឋ​ដែល​ មក​សុំ​ទឹកមន្ត​គឺ​បាន​បូជា​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា ៥០០​ឬ​ក៏​១០០០៛ មិន​កំណត់​ទេ​ដាក់​ ក៏​បាន​មិន​ដាក់​ក៏​បាន​ដែរ​។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ លោកពូ​រក​ប្រាក់​ចំណូល​ក្នុង​១​ថ្ងៃ​ៗ​ សើម​មាត់​សើ​មក​តែ​ម្តង ត្រង់​សួ​រថា​ រកបាន​ប៉ុន្មាន​ក្នុង​១​ថ្ងៃ​ៗ​ លោក​សូម​លាក់​ការ​ដោយ​ មិន​បង្ហើប​ប្រាប់​នោះ​ទេ​៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page