អត្ថប្រយោជន៍នៃដើមប្រក់ផ្លែ

ដើមប្រក់ផ្លែជាប្រភេទរុក្ខជាតិស្មៅមានកម្ពស់ពី ១០ ទៅ ១០០សង់ទីម៉ែត្រ មានស្លឹកល្អិតៗតម្រៀបគ្នានៅលើទងតែមួយ ។ ដើមប្រក់ផ្លែមានសារធាតុអាចជួយប៉ូវថ្លើម បំបាត់ជាតិពុល និងព្យាបាលជម្ងឺថ្លើម៖
១. ដើមប្រក់ផ្លែ ជួយការពារការខូចថ្លើមពីសារធាតុពុលផ្សេងៗ និងការសេពគ្រឿងស្រវឹងដែលធ្វើឲ្យប៉ះពាល់ថ្លើមរបស់យើង។
២. ជួយកាត់បន្ថយពីជម្ងឺមហារីកថ្លើម ដោយធ្វើឲ្យកោសិកាមហារីកលូតលាស់យឺតប៉ុន្តែវាមិនសំលាប់កោសិកាមហារីកដោយផ្ទាល់ឡើយ។
៣. ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឲ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាលជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អទៀតផង។
៤. ដើមប្រក់ផ្លែអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ជួយសម្រួលដល់ការបត់ជើងតូចបានស្រួល និងជួយបំបាត់ក្រួសក្នុងតម្រងនោម និងបន្ថយសម្ពាធឈាម។
៥.ព្យាបាលអាការៈក្តៅខ្លួន ដោយដកដើមប្រក់ផ្លៃលាងអោយស្អាត ច្របាច់ក្នុងទឹកផ្តិលផឹកវាល្វីងមែនតែមានប្រសិទ្ធិភាពណាស់សម្រាប់គ្រុណក្តៅ។
យើងអាចយកទាំងដើមទាំងឬសវាស្ងួតចំនួនប្រមាណ ១ក្តាប់ដៃដាក់ដាំជាមួយទឹក១កំសៀវពិសា១ឬ២កែវក្នុងមួយថ្ងៃសម្រាប់ជាការការពារ និងជំនួយសុខភាព។

