ការពិត ១០ យ៉ាងអំពីផែនដី
យើងរស់នៅលើផែនដីនេះអស់រយៈពេលមិនតិចឆ្នាំនោះទេ។ យើងគួរតែយល់ដឹងឲ្យស៊ីជម្រៅអំពីការពិតគួរឲ្យចាប់អារម្មណ៍មួយចំនួននៅនៅលើផែនដី។ លោកអ្នកប្រហែលជាបានជ្រាបនូវការពិតមួយចំនួនហើយក្នុងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅនៅតាមសាលារៀន។ ខាងក្រោមនេះជាការពិត ១០ យ៉ាងអំពីផែនដី៖
១. តាមពិតទៅ ផែនដីមានរាង Oblate spheroid

២. ផែនដីវិលជុំវិញព្រះអាទិត្យក្នុងល្បឿន ៦៧០,០០០ម៉ែតក្នុងមួយវិនាទី ត្រូវនឹង ១០៧,៨២៦គីឡូម៉ែតក្នុងមួយម៉ោង
៣. ផែនដីមានអាយុកាល ៤៥៤០លានឆ្នាំ មកហើយ
៤. សីតុណ្ហភាពក្ដៅបំផុតនៅលើផែនដី 6.7ºC ត្រូវនឹង 134ºF ស្ថិតនៅភ្នំមរណៈ (Death Valley) នៅរដ្ឋ California សហរដ្ឋអាមេរិច

៥. សីតុណ្ហភាពត្រជាក់បំផុតនៅលើផែនដី -73ºC ត្រូវនឹង 100ºF ស្ថិតនៅស្ថានីយស្រាវជ្រាវិទ្យាសាស្ត្រ Vostok Station នៅតំបន់អង់តាក់តិច ប្រទេសរុស្ស៊ី

៦. ចាប់តាំងពីសតវត្សទី ១៩ តំបន់ប៉ូលមេដែកភាគខាងជើង នៃផែនដី (Earth’s magnetic north pole) បានរសាត់ទៅខាងជើងចម្ងាយលើពី ១,១០០គីឡូម៉ែត ត្រូវនឹង ៦០០ម៉ៃ

៧. ជួរភ្នំវែងជាងគេបំផុតនៅលើផែនដីជាជើងភ្នំ The mid-ocean ridge

៨. ចំណុចជ្រៅបំផុតក្នុងមហាសមុទ្រនោះគឺ The Mariana Trench

៩. ចំណុចស្រទាប់ដីទាបជាងគេបំផុត ហើយស្ថិតនៅក្រោមសមុទ្រនោះគឺសមុទ្រមរណៈ (The Dead Sea)

១០. ផ្លេកបន្ទោរកើតឡើងនៅលើផែនដីប្រហែលជា ១០០ដងក្នុងមួយវិនាទី
សូមបញ្ជាក់ផងដែរថា សម្រាប់ចំណុចទី ៣ ខាងលើ ក្នុងកម្មវិធីអប់រំចំណេះទូទៅរបស់កម្ពុជាបានសរសេរថា ផែនដីមានអាយុកាលជាង ៤៦០០លានឆ្នាំ។ ប៉ុន្តែបើតាមអង្គការ NASA និងប្រភពគួរឲ្យទុកចិត្តដទៃទៀត បានឲ្យដឹងថា ផែនដីមានអាយុកាលជាង ៤៥៤០លានឆ្នាំ។
ក្នុងចំណោមការពិតទាំង ១០ ខាងលើ តើមានអ្វីខ្លះដែលលោកអ្នកមិនធ្លាប់បានដឹង ហើយចាប់អារម្មណ៍ជាងគេ? ប្រាប់បានទេ? សូមប្រាប់តាមប្រអប់បញ្ចេញមតិយោបល់នៅខាងក្រោម៕
ប្រភព Khmeraec