គួរឱ្យញញើត! ជំងឺសាហាវទាំង ៥ មុខនេះបង្កឡើងដោយការញៀនគ្រឿងស្រវឹង
មានមនុស្សច្រើនណាស់កំពុងយកជីវិតរបស់ខ្លួនឯងដាក់ក្នុងគ្រោះថ្នាក់ដោយសារតែស្រាមួយកែវ។ មនុស្ស ៦៣ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសអាមេរិកកំពុងតែផឹកគ្រឿងស្រវឹង ស្រា ឬស្រាបៀរជាប្រចាំ។
អ្នកជំនាញអះអាងថា ការផឹកហួសប្រមាណជាមួយនឹងជាតិស្រវឹងនឹងមានផលអាក្រក់ដល់សុខភាព។ ក្រៅពីនេះ បើអ្នកផឹកវាជាប្រចាំអ្នក នឹងប្រឈមមុខជំងឺកាចសាហាវទាំងប្រាំ
ដូចខាងក្រោម៖
១. មហារីក ជាតិអាល់កុលអាចបណ្ដាឱ្យកើតមហារីកបាន ហើយវាធ្វើឱ្យកើតមហារីកដូចជា៖ - មហារីកខួរក្បាល - មហារីក ក - មហារីកបំពង់អាហារ - មហារីកថ្លើម - មហារីកសុដន់ - និង មហារីកពោះវៀនធំ។
ជាតិអាល់កុលនឹងបង្អាក់ដំណើរការរាងកាយរបស់អ្នកមិនឱ្យស្រូបយកសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការ ជាហេតុធ្វើឱ្យមានមហារីកផ្សេងៗកើតឡើង។
២. ជំងឺពុកឆ្អឹង អ្នកជំនាញនិយាយថាការផឹកជាតិអាល់កុល ២ កែវជាប្រចាំ អ្នកនឹងមានផលអវិជ្ជមានលើលំពែង ដែលជាសរីរាង្គឆ្លើយតបទៅនឹងការស្រូបយកកាល់ស្យូមក្នុងសរីរៈសព៌ាង្គកាយ។ ប្រសិនបើអ្នកមិនមានជាតិកាល់ស្យូមគ្រប់គ្រាន់ក្នុងសរីរៈសព៌ាង្គកាយទេ អ្នកនឹងត្រូវប្រឈមមុខខ្សោយ និងពុកឆ្អឹង។
៣. ជំងឺធ្លាក់ទឹកចិត្ត ប្រសិនបើអ្នកគិតថាស្រាជួយជំរុញសុខភាពរបស់អ្នក វានឹងធ្វើឱ្យអ្នកខូចសរីរៈសព៌ាង្គកាយទ្វេរដង។ អ្នកមិនអាចយកស្រាធ្វើជាថ្នាំបំបាត់ការធា្លក់ទឹកចិត្តបានទេ វាជាអ្នកនាំឱ្យអ្នកបាក់ទឹកចិត្តថែមទៅវិញទេ។
៤. ខ្វះជាតិទឹក នៅពេលដែលអ្នកចាប់ផ្ដើមផឹកវា អ្នកនឹងចាប់ផ្ដើមដំណើរការខ្វះជាតិទឹក ដូច្នេះខណៈដែលអ្នកកំពុងផឹកវា អ្នកនឹងកំពុងធ្វើឱ្យខ្លួនឯងខ្វះជាតិទឹកធ្ងន់ធ្ងរដូចគ្នា។
ការខ្វះជាតិទឹកនឹងបណ្ដាលឱ្យអ្នកឡើងសម្ពាធឈាម និងបេះដូងលោតញាប់ ហើយវាក៏ធ្វើឱ្យយើងពិបាកគេង ទល់លាមក និងវិលមុខដែរ។
៥. ខូចថ្លើម ចំណុចនេះមិនបាច់និយាយច្រើនទេ ផឹកស្រាច្រើនរមែងកើតជំងឺថ្លើមគឺត្រឹមត្រូវណាស់៕
ប្រភពពី khmeread.com