top of page

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ជាប់និទ្ទេស A បាន ៤០៥នាក់

លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បានបង្ហាញហើយ ដោយមានអ្នកជាប់ ៦២.១៨ភាគរយ ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២៨០១នាក់ និទ្ទេសC ចំនួន ៥ ៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។

បេក្ខជនប្រឡងជាប់ ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ក្រសួងអប់រំនៅប៉ុន្មាននាទីមុននេះ។

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖ -រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់ -សៀមរាប មានចំនួន ៣៦ នាក់ -បាត់ដំបង មានចំនួន ៣៤ នាក់ -កណ្តាល មានចំនួន ២៩ នាក់ -កំពង់ចាម មានចំនួន ២០ នាក់ -បន្ទាយមានជ័យ មានចំនួន ១៦ នាក់ -ព្រៃវែង មានចំនួន ១៤ នាក់ -កំពត មានចំនួន ១១ នាក់ -ត្បូងឃ្មុំ មានចំនួន ១១ នាក់ -តាកែវ មានចំនួន ១១ នាក់ -កំពង់ធំ មានចំនួន ១០ នាក់ -ក្រចេះ មានចំនួន ០៩ នាក់ -កំពង់ឆ្នាំង មានចំនួន ០៧ នាក់ -ព្រះសីហនុ មានចំនួន ០៧ នាក់ -កំពង់ស្ពឺ មានចំនួន ០២ នាក់ -ពោធិ៍សាត់ មានចំនួន ០២ នាក់ -មណ្ឌលគិរី មានចំនួន ០១ នាក់ -ប៉ៃលិន មានចំនួន ០១ នាក់ -ឧត្តរមានជ័យ មានចំនួន ០១ នាក់៕

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page