top of page

សម្ដេចតេជោ ហ៊ុន សែន÷ រាជរដ្ឋាភិបាលកម្ពុជារកឃើញនូវវិធានការចាំបាច់មួយចំនួនដើម្បីជួយអន្តរាគមន៍លើកតម្លៃស

(ភ្នំពេញ)៖ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា «នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានរកឃើញនូវវិធានការ ចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ»។


Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់ទៀតថា នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើ ដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។



ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម៖



ដោយសារមួយរយៈពេលកន្លងទៅនេះតម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋមិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេស មួយរយៈពេលចុងក្រោយនេះគឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។



ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ឋ ដែលបានរៀបចំការប្រជុំរកដំណោះស្រាយលើបញ្ហានេះ។



នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ ។ នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។



ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។​ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។



រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» ក្នុងគោលដៅរក្សាស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងប្រទេស ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក ក្នុងនោះមានប្រាក់បំរុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ជាឥណទានកាតាលិករ ជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។



ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គោលដៅជាចម្បងនៃ «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» គឺរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវ របស់រោងម៉ាស៊ិនកិនស្រូវ នៅតាមបណ្តាខេត្តគោលដៅ មួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូប ដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗ ចាប់ពីពាក់កណ្តាលខែសីហាតទៅ រហូតដល់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។



ក្រសួងសេដ្ឋកិច្ចបានបន្តបញ្ជាក់ថា តាមរយៈការអនុវត្តននេះ តម្លៃប្រមូលទិញស្រូវ នឹងមានកម្រិតលើសពី៩៤ម៉ឺនរៀល (ប្រមាណ៨០០០បាត) ក្នុងមួយតោនស្រូវក្រអូប៕



ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធបញ្ហាតម្លៃស្រូវធ្លាក់ចុះនាពេលបច្ចុប្បន្ន៖






</p>

</p>










LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page