top of page

នាយករដ្ឋមន្ត្រី​ស្នើ​រដ្ឋមន្ត្រី​អប់រំ​ពិចារណា​ឲ្យ​សិស្ស​និទ្ទេស A,B,C ប្រឡង​គ្រូ​ដែរ​

ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ពិភាក្សា​ជាមួយ​មន្ត្រី​អប់រំ​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​និទ្ទេស A ដល់ C ប្រឡង​ចូល​បណ្តុះ បណ្តាល​គ្រូ​បឋមសិក្សា និង​មធ្យមសិក្សា ដូច​សិស្ស​ជាប់​បាក់​ឌុប​និទ្ទេស D និង E ដែរ​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន ណែនាំ​លោក ហង់ ជួន ណា​រ៉ុ​ន ជា​សាធារណៈ​បែបនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ តប​នឹង​ការស្នើសុំ​របស់​យុវជន តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​។ សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​តម្រូវ​ឲ្យ​មានការ​ប្រឡង​គ្រូ ក្មួយៗ ដែល​ធ្លាប់បាន​គេ​ហៅថា ឆ្នាំទៅ​ចូល​ជា​ស្វ័យប្រវត្តិ ក៏​កុំ​ខ្លាច ក្នុងឋានៈ​ជា​ជើង​ខ្លាំង​នៃ​ការប្រឡង ដែល​យើង​ជាប់​បាន​ដល់​និទ្ទេស A B C កុំ​ខ្លាច​ចូល ប្រឡង​ក្មួយ ឲ្យ​វា​ស្មើភាព​គ្នា​»​។​ ​បេក្ខជន​ប្រឡង ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំនេះ មាន​ចំនួន ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ នេះ​បើតាម​សេចក្ដីប្រកាស​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​ ​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤០៥ នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ​។ រីឯ បេក្ខជន​ជាប់​និទ្ទេស B មាន​ចំនួន ២ ៨០១, និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់​, និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់​។​ ​គួរ​ជម្រាប​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំងពីរ​លើក​មាន​ចំនួន ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ រីឯ លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ​ចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​៕

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page