top of page

កម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាវិទ្យាសាស្ត្រសម្រាប់អប់រំមូលដ្ឋានចំណេះទូទៅ

វិទ្យាសាស្ត្រ គឺជាមុខវិជ្ជាសំខាន់ ដែលសិស្សានុសិស្សត្រូវតែរៀន និងយល់ដឹង ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រកបដោយផាសុកភាព និងអាចបម្រើឱ្យការសិក្សានៅថ្នាក់ខ្ពស់ទៀត ។ ជាពិសេសការវិវត្តយ៉ាងឆាប់រហ័ស នៃវិទ្យាសាស្ត្របច្ចេកវិទ្យានៅលើពិភពលោក តម្រូវឱ្យជីវភាពរស់នៅមានការសម្របសម្រួល និងមានការប្រែប្រួលគួរឱ្យចាប់អារម្មណ៍។ ព្រមជាមួយគ្នានេះ វិស័យអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏បានយកចិត្តទុកដាក់កែលម្អកម្មវិធីសិក្សាផងដែរ ។

ក្នុងបុព្វហេតុនេះហើយ ទើបយើងត្រូវតាក់តែង កែលម្អកម្មវិធីសិក្សាវិទ្យាសាស្ត្រ ឱ្យស្របទៅតាមបណ្ដាប្រទេសជឿនលឿនលើសកលលោក និងបណ្ដាប្រទេសក្នុងតំបន់ ។ ម្យ៉ាងទៀតកម្មវិធីសិក្សានេះ ជាគោលបន្ទាត់សម្រាប់រៀបចំសៀវភៅសិក្សា សម្ភារឧបទេស ការធ្វើតែស្ដ និងវិធីសាស្ត្របង្រៀន ឱ្យសមស្របនឹងនិន្នាការថ្មី គឺបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិត ។

ដើម្បីឱ្យការអប់រំផ្នែកវិទ្យាសាស្ត្រក្នុងកម្មវិធីសិក្សាថ្មីនេះ មានប្រសិទ្ធភាពខ្ពស់ លុះណាតែមានកិច្ចសហការគ្នាយ៉ាងសកម្មពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងសហគមន៍ផងដែរ ។

ក្រសួងអប់រំ យុវជន និងកីឡា មានជំនឿយ៉ាងមុតមាំថា កម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាវិទ្យាសាស្ត្រ សម្រាប់អប់រំមូលដ្ឋាននេះ នឹងចូលរួមបម្រើឱ្យការកសាងធនធានមនុស្សនៅកម្ពុជា ប្រកបដោយគុណភាព និងមានជំនាញខ្ពស់ ព្រមទាំងរក្សាបាននូវភាពគង់វង្ស និងភាពរឹងមាំ នៃវប្បធម៌របស់ជាតិ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page