រថយន្តដឹកខ្សាច់បុករថយន្តក្រុង នៅម្តុំស្គន់ បណ្តាលឲ្យស្លាប់៣នាក់ និងរបួស៧នាក់
- អ៊ុំ សាខន
- Sep 22, 2016
- 1 min read
ខេត្តកំពង់ចាម ៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុង នាព្រឹកទាបភ្លឺថ្ងៃទី ២២ កញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅម្តុំ ស្គន់លើផ្លូវជាតិលេខ06ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា “គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកច្រាស់ទិសគ្នា តែម្តង”៕
សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន:
1-លឹម ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក)ភូមិសង្កែចុងឃុំក្រាំងស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែង
2-ប៊ុន ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោងស្រុកសូត្រនិគមន៍ខេត្តសៀមរាប។
3-អាត់ ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាល(អ្នកដំណើរជិះឡានក្រុង។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។




ប្រភពព័ត៌មានពី KhmerNews
Comments