top of page

សៀវភៅស្ថិតិ និងសូចនាករអប់រំ ឆ្នាំសិក្សា ២០១៥-២០១៦

  • អ៊ុំ សាខន
  • Oct 10, 2016
  • 1 min read

នេះជាការដកស្រង់អារម្ភកថា ដែលមាននៅក្នុងសៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០១៥-២០១៦

សៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា ២០១៥-២០១៦ ផ្ដល់ព័ត៌មានជាមូលដ្ឋានអំពីសាលារៀនសាធារណៈ រួមមាន៖ មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៅទូទាំងប្រទេស។ នាយកសាលារៀនជាអ្នករួមវិភាគទានដ៏សំខាន់ក្នុងការផ្ដល់ទិន្នន័យរបស់សាលារៀន។ ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានជួយពិនិត្យ និងធានាភាពត្រឹមត្រូវ និងទាន់ពេលវេលារបស់ទិន្នន័យដែលបានចងក្រងក្នុងសៀវភៅនេះ។

ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍ បានសហការធ្វើឱ្យសៀវភៅស្ថិតិ និងសូចនាករអប់រំនេះ មានគុណភាពកាន់តែប្រសើរឡើងសម្រាប់ប្រើប្រាស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ស្ថិតិ និងសូចនាករទាំងនេះ ជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ការពិនិត្យតាមដាន វាយតម្លៃ វិភាគស៊ីជម្រៅ និងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍវិស័យអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលបានផ្ដល់ទិន្នន័យស្ថិតិប្រជាជន ដើម្បីជាមូលដ្ឋានក្នុងការគណនាសូចនាករអប់រំមួយចំនួន ជាពិសេសដល់អង្គការ UNICEF/SWEDEN សហគម៍អឺរ៉ុប (EU) និងអង្គការដៃគូអភិវឌ្ឍមួយចំនួនទៀតដែលបាន និងកំពុងជួយគាំទ្រដល់នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (DoEMIS) ទាំងថវិកា និងបច្ចេកទេសព្រមទាំងអ្នកប្រើប្រាស់សៀវភៅស្ថិតិ និងសូចនាករអប់រំនេះ ដែលបានផ្ដល់ព័ត៌មានត្រឡប់ល្អៗ ដើម្បីជាទុនសម្រាប់កែលម្អការផលិតសៀវភៅស្ថិតិ និងសូចនាករអប់រំឱ្យកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញ ដែលបានជួយរួមចំណែកដល់ការផលិតស្ថិតិ និងសូចនាករអប់រំឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បណ្ឌិត ហង់ ជួន ណារ៉ុន

លោក-អ្នកអាចទាញយកសៀវភៅស្ថិតិ និងសូចនាករអប់រំឆ្នាំសិក្សា​២០១៥-២០១៦

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page