ខេត្តកំពង់ចាមឆ្នាំ២០១៦នេះមានបណ្ដែតប្រទីបនិងអុំទូកនៅថ្ងៃចេញព្រះវស្សា
សូមអញ្ជើញមកលេង ខេត្តកំពង់ចាមទាំងអស់គ្នា...ណប់ណប់
ប្រទីបខ្នាតតូចចំនួន១០របស់សាលាខេត្តកំពង់ចាម និងមន្ទីរអង្គភាពក្នុងខេត្ត នឹងត្រូវបណ្តែតរួមជាមួយប្រទីបកន្ទោង រាប់ពាន់កន្ទោងរបស់វត្តអារាម របស់មហាជន នៅក្នុង«ពិធីបុណ្យចេញព្រះវស្សា » នារាត្រីថ្ងៃ១៦ ខែតុលា ឆ្នាំ ២០១៦ ខាងមុខ និងមានការប្រណាំងទូក ង នៅព្រឹកថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាការប្រណាំងទូក ង និងបណ្ដែតប្រទីបនេះ ដោយសេរី ។

សប្បាយ អស្ចារ្យណាស់ណា....តិចថាមិនបានប្រាប់.... Share ផងណាអ្នកខេត្តកំពង់ចាម ដើម្បីកំណើនភ្ញៀវទេសចរ នៅក្នុងខេត្តរបស់យើងក្នុងឆ្នាំ ២០១៦នេះ។



សូមអញ្ជើញទស្សនាការរៀបចំប្រទីបខ្លះៗ៖
ប្រភពព័ត៌មានពី Facebook