ណាសាអះអាងថា ផែនដីនឹងគ្របដណ្តប់ ដោយភាពងងឹតរយៈពេល១៥ថ្ងៃ នៅខែវិច្ឆិកាខាងមុខនេះ
គេហទំព័រ the trulymind ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានសរសេរថា អង្គការណាសាធ្លាប់បានធ្វើការអះអាងថា ភពផែនដីរបស់យើងនឹងទទួល យកបទពិសោធដ៏អស្ចារ្យមួយ គឺនៅពេលដែលភាពងងឹត នឹងគ្របដណ្តប់ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ទី២៩ខែវិច្ឆិកា ខែក្រោយនេះហើយ។

វាគឺជាព្រឹត្តិការណ៍ ដែលត្រូវបានចុះផ្សាយ ដោយឯកសារដែលមានចំនួនជាង១០០០ទំព័រ របស់លោក Charles Bolden គឺជាប្រធានអង្គការណាសា ដែលត្រូវបានតែងតាំង ដោយលោកប្រធានាធិបតី អាមេរិកបារ៉ាក់អូបាម៉ាកន្លងមក។
យោងទៅតាមរបាយការណ៍ ដដែលក៏ត្រូវបានយកទៅធ្វើការ បង្ហាញពន្យល់ទៅកាន់សេតវិមាន របស់អាមេរិកផងដែរនោះ បានឲ្យដឹងថាហេតុការណ៍នេះ គឺបានបណ្តាលមកពីកើតមានព្រឹត្តិការណ៍ នៃតារាសាស្ត្ររវាងភពផ្កាយព្រះសុក្រ និងភពផ្កាយព្រហស្បតិ្ត៕