សិស្សល្អមាន ៤ ប្រភេទ
ក្នុងនាមយើងជាគ្រូបង្រៀន តើយើងបានស្គាល់ចរិតរបស់សិស្សទាំងអស់នៅក្នុងថ្នាក់រៀនឬទេ? នៅក្នុងថ្នាក់រៀនមួយ គ្រូបង្រៀនតែងជួបសិស្សច្រើនប្រភេទ ខាងក្រោមនេះជាចរិតរបស់សិស្សល្អ ៤ ប្រភេទ ដែលលោកគ្រូ-អ្នកគ្រូត្រូវដឹង និងស្វែងយល់៖

១. សិស្សល្អ សិស្សយល់ចិត្តគឺជាសិស្សដែលដឹងពីទុកធុរៈរបស់គ្រូ សិស្សដែលមានសុជីវធម៌ល្អ។ សិស្សប្រភេទនេះចូលចិត្តយកចិត្ត គ្រូណាស់ ចេះរាក់ទាក់ដល់លោកគ្រូ អ្នកគ្រូ។
២. សិស្សល្អ សិស្សគោរពវិន័យគឺជាសិស្សដែលគោរពគ្រូ និង វិន័យរបស់សាលាបានល្អ ប៉ុន្តែការសិក្សារបស់គេមិនសូវជាខ្លាំងណាស់ណាទេ សិស្សប្រភេទនេះមិនដែលធ្វើខុសវិន័យសាលាទេ។
៣. សិស្សល្អ សិស្សរៀនពូកែគឺជាសិស្សដែលរៀនសូត្របានពូកែ និង គោរពគ្រូ បង្កើតឱ្យបានពេញចិត្តពីអ្នកដ៏ទៃ ប៉ុន្តែ សិស្ស ប្រភេទនេះមិនសូវជាគោរពវិន័យបានល្អទេ គឺគេជួនមករៀនយឺតពេលក៏មានដែរ ដោយសារគេរវល់ ការងារក្រៅម៉ោង និង កិច្ចការផ្សេងៗ ដែលបង្កើនចំនេះដឹង។
៤. សិស្សល្អ សិស្សអស្ចារ្យគឺជាសិស្សដែលកម្ររកបានណាស់ពីព្រោះសិស្សល្អប្រភេទនេះបានរួមបញ្ចូល ប្រភេទទាំងបីខាងលើរបស់ សិស្សល្អ។
