top of page

សៀវភៅកម្មវិធីសិក្សាលម្អិតសម្រាប់អប់រំមូលដ្ឋានមុខវិជ្ជាគណិតវិទ្យា

ធនធានមនុស្សជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានជោគជ័យ ។ គោលដៅចំបងរបស់ផែនការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច គឺរៀបចំប្រជាជនយើងឱ្យក្លាយជាពលរដ្ឋមានគុណភាព ។ ការអប់រំជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ដើម្បីឈានទៅសម្រេចគោលដៅនេះឱ្យបានជោគជ័យ ។

កម្មវិធីសិក្សាលម្អិតមុខវិជ្ជាគណិតវិទ្យាសម្រាប់កម្រិតមូលដ្ឋាន គឺជាលទ្ធផលសិក្សាខាងគណិតវិទ្យា ដែលបានរៀបចំ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ តាមលំដាប់លំដោយ ពីងាយទៅពិបាក ។ នៅតាមកម្រិតថ្នាក់នីមួយៗ យើងបានរៀបចំឱ្យមានលទ្ធផលសិក្សាតាមខ្លឹមសារនៃមុខវិជ្ជារង ព្រមទាំងកំណត់ប្រធានបទ ម៉ោងសិក្សា ទៅតាមប្រធានបទដែលត្រូវរៀនផងដែរ ។

ពេលដែលសិស្សបានរៀនចប់កម្រិតថ្នាក់នីមួយៗ សិស្សនឹងទទួលបានលទ្ធផលសិក្សាទាំងនេះដើម្បីជាគ្រឹះសម្រាប់បន្តការសិក្សាទៅថ្នាក់លើ និងប្រើប្រាស់ចំណេះដឹង និងបណិនទាំងនេះជាមធ្យោបាយមូលដ្ឋានក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគណិតវិទ្យាក្នុងការរស់នៅរបស់ពួកគេ ។ កម្មវិធីសិក្សាលម្អិតសម្រាប់អប់រំមូលដ្ឋានមុខវិជ្ជាគណិតវិទ្យា អាចប្រើជាគ្រឹះក្នុងការអភិវឌ្ឍ វិធីសាស្ត្របង្រៀន សៀវភៅសិក្សា សៀវភៅសម្រាប់គ្រូ សម្ភារឧបទេស ព្រមទាំងការធ្វើតេស្តគណិតវិទ្យា។ កម្មវិធីសិក្សាលម្អិតសម្រាប់អប់រំមូលដ្ឋានមុខវិជ្ជាគណិតវិទ្យាអាចចាត់ទុកជា គោលការណ៍ក្នុងការដោះស្រាយ ឬជាយុទ្ធសាស្ត្រណែនាំសម្រាប់អ្នកទទួលខុសត្រូវនៅកម្រិតអប់រំមូលដ្ឋាន ដើម្បីអភិវឌ្ឍការងារក្នុងទិសដៅរួម។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page