top of page

ឯកសារជំនួយគ្រូឧទ្ទេស សម្រាប់បណ្តុះបណ្ដាលគរុសិស្ស និងគ្រូបង្រៀនស្ដីពីស្ដង់ដាអំណានថ្នាក់ទី១ ទី២ និងទី៣

ឯកសារជំនួយគ្រូឧទ្ទេស សម្រាប់បណ្តុះបណ្ដាលគរុសិស្ស និងគ្រូបង្រៀនស្ដីពីស្ដង់ដាអំណានថ្នាក់ទី១ ទី២ និងទី៣ នេះបង្កើតឡើង ដោយមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអប់រំពិភពលោក។ ឯកសារនេះមានគោលបំណងជួយគ្រូឧទ្ទេស និងគរុសិស្សតាមសាលាគរុកោសល្យរាជធានី ខេត្ត ឱ្យចេះប្រើប្រាស់សៀវភៅ ស្ដង់ដាអំណានថ្នាក់ទី១ ទី២ និងទី៣ ដោយផ្សារភ្ជាប់ជាមួយសៀវភៅភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី១ ទី២ និងទី៣ ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយអភិវឌ្ឍកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាចំណុចអាទិភាពខ្ពស់ដល់ការពង្រឹងការរៀនអានរបស់សិស្សថ្នាក់ដំបូង។

ឯកសារនេះរៀបចំជាពីរផ្នែកគឺ ផ្នែកទី១ បង្ហាញអំពីខ្លឹមសារសំខាន់ៗក្នុងសៀវភៅស្ដង់ដាអំណានថ្នាក់ទី១ ទី២ និងទី៣ ។ ផ្នែកទី២ បង្ហាញពីវិធីបង្រៀន ដែលបង្ហាញពីសកម្មភាពបង្រៀន និងរៀន ដោយប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌល រួមមានសកម្មភាពបុគ្គល ដៃគូ ក្រុមតូច ក្រុមធំ និងសម្ភារៈ បណ្ណពាក្យ បណ្ណល្បះ បណ្ណនិយមន័យផ្សេងៗ ដើម្បីសម្រេចបានការយល់ដឹង និងចេះប្រើប្រាស់ស្ដង់ដាអំណានថ្នាក់ទី១ ទី២ និងទី៣ ប្រកបដោយប្រសិទ្ធភាព។ ចំណែកឯម៉ោងបង្រៀន គ្រូអាចប្រើប្រាស់ម៉ោងបង្រៀនស្ដង់ដាអំណាននេះ ក្នុងម៉ោងវិធីសាស្ត្រភាសាខ្មែរ តាម «កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅបឋមសិក្សា» សម្រាប់គ្រូឧទ្ទេស យកទៅបង្រៀនគរុសិស្ស ដើម្បីលើកកម្ពស់សមត្ថភាពអានរបស់កុមារឱ្យកាន់តែប្រសើរឡើង។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ៉ាងមុតមាំថា ឯកសារនេះនឹងបានជាប្រយោជន៍ច្រើន សម្រាប់ជួយគ្រូឧទ្ទេស គរុសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀត បានប្រើប្រាស់ជាជំនួយស្មារតីក្នុងសកម្មភាពបង្រៀន និងរៀន ដើម្បីពង្រឹងសមត្ថភាពអំណាន និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page