top of page

ឯកសារស្ដង់ដាអំណានថ្នាក់ទី៣

សៀវភៅណែនាំពង្រឹងសមត្ថភាពអំណាន «ស្ដង់ដាអំណាន» នេះបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការអប់រំពិភពលោក (WE) អង្គការសកម្មភាពបឋមសិក្សានៅកម្ពុជា (KAPE) និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

គោលបំណងចម្បងនៃសៀវភៅនេះ គឺផ្ដល់បំណិនសំខាន់ៗ ក្នុងសមត្ថភាពអំណានជាក់ស្ដែង ដែលសិស្សត្រូវទទួលបានក្នុងមេរៀននីមួយៗនៃសៀវភៅសិក្សាគោល ។ សៀវភៅនេះគឺជាផ្នែកមួយនៃកិច្ចខិតខំជាបន្តបន្ទាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សាអំណានថ្នាក់ដំបូង ដែលជាបំណិនមួយជាក់លាក់សម្រាប់ឱ្យសិស្សទទួលបានជោគជ័យក្នុងការសិក្សាលើគ្រប់មុខវិជ្ជា។

ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូអភិវឌ្ឍនានា បានធ្វើការជាមួយគ្នា ដើម្បីកំណត់រកកម្រិតស្ដង់ដាអំណានគន្លឹះៗ ចំពោះខ្លឹមសារក្នុងមេរៀននីមួយៗ នៃសៀវភៅភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី៣ ។ កម្រិតស្ដង់ដារទាំងអស់ត្រូវបានបរិយាយយ៉ាងពេញលេញក្នុងសៀវភៅនេះនឹងជួយគ្រូបង្រៀនឱ្យចេះវាយតម្លៃជាដំណាក់ និងជាបន្តបន្ទាប់ដល់សិស្សក្នុងលក្ខណៈមួយដែលធានាបាននូវសុពលភាព និងភាពអាចទុកចិត្តបានកម្រិតខ្ពស់ ។ ជាងនេះទៅទៀត សៀវភៅនេះបង្ហាញសកម្មភាពគម្រូជាក់ស្ដែង និងល្បែងសិក្សា ដែលគ្រូបង្រៀនអាចប្រើប្រាស់ អនុវត្តលើលទ្ធផលបានពីការវាយតម្លៃ។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមថា ឯកសារនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងកម្មវិធីសិក្សាផ្នែកអំណាន ។ ហេតុដូចនេះ គ្រូបង្រៀនថ្នាក់ទី៣ទាំងអស់ គួរត្រួតពិនិត្យជាប្រចាំ នូវកម្រិតស្ដង់ដាក្នុងសៀវភៅនេះ ដោយធានាថា វាត្រូវបានបញ្ចូលក្នុងកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្ដែង ដើម្បីឱ្យសិស្សសម្រេចបានលទ្ធផលអំណានប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page