top of page

សេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយធ្វើការពន្យល់លម្អិតពីការមូលដ្ឋានគិតពន្ធ និងវិធីគណនាពន្ធលើប្រាក់បៀវត្ស ដើម្បីភាពងាយស្រួល ដល់អ្នកជាប់ពន្ធទាំងឡាយ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធ និវាសនជនដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្ស ត្រូវចាប់អនុវត្តអត្រាកំណើនតាមថ្នាក់ថ្មី ចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិតក្នុងខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវដាក់លិខិត ប្រកាសបង់ពន្ធ យ៉ាងយឺតបំផុតត្រឹម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ទៀតថា ដើម្បីសម្រួលជីវភាពរស់នៅ របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការដំឡើងកម្រិត កាត់បន្ថយមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗ ពី៧៥០០០រៀល ដល់១៥០០០០រៀល ក្នុងមួយខែ (កើនឡើងពីរដង)។

ការដំឡើងកម្រិតកាត់បន្ថយនេះ ធ្វើឲ្យមូលដ្ឋានគិតពន្ធលើកប្រាក់បៀវត្សកាន់តែតិចដែល នាំឲ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្សលើសពី ១លានរៀល អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច ទាំងស្រុង៖

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page