top of page

ការប្រជុំផ្សព្វផ្សាយពីការកសាងឯកសារតេស្ដប្រចាំសប្ដាហ៍នៅកម្រងបឋមសិក្សាព្រៃទទឹង


សូមជម្រាបសួរលោក លោកស្រី ជាទីមេត្រី!

នេះគឺជាវិឌីអូឃ្លីបបង្ហាញពីការប្រជុំណែនាំការកសាងឯកសារតេស្ដប្រចាំសប្ដាហ៍ នៅកម្រងសាលាបឋមសិក្សាព្រៃទទឹង ដែលអញ្ជើញចូលរួមដោយលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃឈរ ។ ឆ្លៀតក្នុងឱកាសនេះដែរ​ លោកប្រធានបានមានប្រសាសន៍ទៅកាន់លោកគ្រូ អ្នកគ្រូ ទាំងអស់ គោរពតាមលក្ខន្តិកៈ និងច្បាប់ផ្សេងៗនៃមន្ត្រីរាជការស៊ីវិល ព្រមទាំងធ្វើយ៉ាងណាដឹកនាំកុមារជំនាន់ក្រោយឱ្យពោរពេញដោយចំណេះដឹង និងគុណធម៌។ លោកបានលើកឡើងថា« សព្វថ្ងៃនេះក្រសួងកំពុងតែអនុវត្តកំណែទម្រង់សំខាន់ៗមាន ១៥ ចំណុច ហើយក្នុងនោះក៏បានគិតគូរដល់ប្រាក់បៀវត្ស ផងដែរ» ។ កម្ពុជាកំពុងតែធ្វើដំណើរចូលទៅក្នុងសមាគមន៍សេដ្ឋកិច្ចអាស៊ាន ហើយនិងកំពុងធ្វើសមាហរណកម្មកម្មវិធីអប់រំនៅអាស៊ានផង ទើបមានកម្មវិធីនេះឡើង គឺដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជាដើរឱ្យទាន់ប្រទេសជិតខាង ឱ្យស្របនឹងចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡាដែលត្រូវលុបបំបាត់ឱ្យអស់នូវអនក្ខភាពក្នុងឆ្នាំ២០២៥ខាងមុខនេះការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក គឺឆន្ទៈរបស់អ្នកអប់រំ នៅតាមគ្រប់គ្រឹះស្ថាននានាទូទាំងពិភពលោក និង ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គមមួយដែលរីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើ ក្រសួងអប់រំ យុវជន និង កីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។វត្ថុបំណងរយៈពេលវែងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការអភិវឌ្ឍយុវជនកម្ពុជាលើគ្រប់ វិស័យ និងបណ្តុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ។វត្ថុបំណងចំពោះមុខរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺធានាថា យុវជននិងកុមារកម្ពុជាគ្រប់ រូបមានឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពស្របតាមរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គមគ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា។ ក្រសួងសង្ឃឹមទុកថា នៅពេលដែលសិស្ស និស្សិតបានបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមានចំណេះដឹងស្របតាមស្តង់ដាមួយសមស្របព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។

ជាមួយគ្នានេះការបង្រៀនត្រូវមានកិច្ចតែងការបង្រៀន និងសម្ភារឧបទេសគ្រប់គ្រាន់ ដើម្បីជួយឱ្យសិស្សមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ និងធ្វើឱ្យលោកគ្រូអ្នកគ្រូងាយស្រួលក្នុងការបង្រៀនផងដែរ។ ជាចុងក្រោយលោកក៏បានផ្ដាំផ្ញើសូមឱ្យនាយកសាលាទាំងអស់ត្រូវដឹកនាំសាលារបស់ខ្លួនក្លាយជាសាលាកុមារមេត្រី ចាប់ពីឆ្នាំនេះតទៅ។ សូមអរគុណ

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page