top of page

លោក ហង់ ជួនណារ៉ុន ប្រកាសឱ្យប្រើប្រាស់ផ្លូវការ​ប្រព័ន្ធសិក្សា​ពីចម្ងាយ​សិស្សថ្នាក់ទី១២ (Video inside)

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បាន​ប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យ​សិស្សានុសិស្ស​ថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់ តាមប្រព័ន្ធអនឡាញ ។

ថ្លែងក្នុងពិធីសម្ពោធប្រព័ន្ធនេះ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកមិញ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធនេះនឹងជួយពង្រឹង សមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន។ ក្រៅពីនោះ ក៏អាចជួយឲ្យសិស្សានុសិស្ស រៀនធ្វើលំហាត់ នៅពេលទំនេរ និងជួយពង្រឹងសមត្ថភាពនៅពេលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។​

រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមទៀតថា ប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ នឹងជួយដល់សិស្សានុសិស្ស អាចទទួលបានកម្រងសំណួរ ប្រភេទលំហាត់ ដែលអាចរៀនត្រៀម ហើយក៏មាននូវការផ្សព្វផ្សាយអត្ថបទសង្ខេប ហើយក្នុងពេលឆាប់ៗនេះក្រសួងក៏នឹងបង្កើត ឲ្យមានលើមុខវិជ្ជាប្រវត្ថិវិទ្យាបន្ថែមទៀតផងដែរ។

លោក ហង់ ជួនណារ៉ុនបន្តថា ប្រព័ន្ធ អនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន​ Smart Phone, Tablet ឬកុំព្យូទ័រ ក៏អាច ជួយបន្ថែម ទៅដល់សិស្សថ្នាក់ទី១០ និងទី១១ ឲ្យសិស្សានិសិស្ស ចូលរៀនត្រៀមសមត្ថភាពទុកជាមុនទៅតាម លទ្ធភាព របស់ខ្លួន។

គួរបញ្ជាក់ថា សិស្សានុសិស្ស អាចអនុវត្តកម្មវិធីនេះ បានតាមរយៈតំណភ្ជាប់ នៅលើគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា មានអាស័យដ្ឋាន http://bacii.moeys.gov.kh៕

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page