«ជ្រោយស្មាច់ជ្រោយស្នេហ៍» ជាឈ្មោះបទចម្រៀងបង្ហាញពីអារម្មណ៍ពិតៗ
ទោះជាបងបានឃ្លាតពីអូនយ៉ាងណាក៏ដោយគ៏បងនៅតែនឹកឃើញអនុស្សាវរីយ៍ដែលយើងបានសាងកាលដែលយើងបានជួបគ្នាដំបូងនៅជ្រោយស្មាច់ ជាពិសេសគឺនឹកឃើញដល់ពេលដែលបងបាននាំម៉ុមដើរលេងនៅលើឆ្នេរខ្សាច់ វាបានបន្សល់ទុកនៅដានជើងរបស់យើងទាំងពីរដែរ៕ គ្រាមួយដែលបងនាំអូនឡើងលើភ្នំ សម្លេងបងច្រៀង និងសម្លេងអង្គួច អូនស្ដាប់ពិតជាជាប់ចិត្ត មិនចង់ឃ្លាតពីសម្លេងនោះឡើយ ។ បងច្រៀងរៀបរាប់ឈ្មោះដើមឈើប្រាប់អូន ។ បងបានឃ្លាតមែន តែបងនៅគិតដល់អូនរហូត ។ ទាំងអស់នេះជាអត្ថន័យនៅបទចម្រៀងដែលមានចំណងជើងថា« ជ្រោយស្មាច់ជ្រោយស្នេហ៍»
សូមទស្សនា និងស្ដាប់កំសាន្តទាំងអស់គ្នា៖






