top of page

ក្រសួងអប់រំនឹងបន្ថែមប្រាក់បៀវត្ស៦០% ដល់គ្រូបង្រៀនដែលសាកល្បងបង្រៀនពេញ១ថ្ងៃ

តាម​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​សាកល្បង​ក្នុង​ការ​អនុវត្ត​បង្រៀន​ពេញ​១​ថ្ងៃ បាន​ឱ្យ​ដឹង​ថា ​គ្រូ​បង្រៀន​នឹង​ទទួល​បាន​ការ​បន្ថែម​ប្រាក់​បៀវត្ស​៦០% ​លើ​ប្រាក់​បៀវត្ស​មូលដ្ឋាន​ប្រចាំ ​សម្រាប់​រយៈពេល​បី​ឆ្នាំ​នៃ​ការ​សាកល្បងនេះ​។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​​សួរ​ថា តើ​ក្រសួង​មាន​ការ​បន្ថែម​ជូន​ប្រាក់​បៀវត្ស​ សម្រាប់​គ្រូ​បង្រៀន​ក្នុង​រយៈពេល​សាកល្បងបង្រៀន​ពេញ​១​ថ្ងៃ​នេះ​ដែរ​ឬ​ទេ? ភ្លាមៗ​ក្រសួង​អប់រំ​បាន​ធ្វើ​ការ​ឆ្លើយតប​ក្នុង​ទំព័រ​ហ្វេស​បុក​ថា នឹង​មាន​ការ​បន្ថែម​ជូន​ប្រាក់​បៀវត្ស​ ៦០%​បន្ថែម​ទៀត​លើ​ប្រាក់​បៀវត្ស​មូលដ្ឋាន​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ព្រឹកមិញ​នេះ​ក្រសួង​អប់រំ បាន​បើក​ពិធី​សម្ពោធ​ផ្ទះ​បាយ​សាលារៀន​ និង​ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​ការ​បង្រៀន​និង​រៀន​ពេញ​មួយ​ថ្ងៃ ​នៅ​ឯ​សាលា​បឋមសិក្សា​ដូន​ឪ គោក​គ្រើល និង​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ​ក្រោម​អធិបតី​ភាព​របស់ ឯកឧត្ដម ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា។

រូបភាព៖ FB ក្រសួងអប់រំ

ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ឱ្យ​ដឹង​​ថា ការ​ដាក់​ឱ្យ​អនុវត្ត​ឱ្យ​សិស្ស​ថ្នាក់​បឋម​សិក្សា​ រៀន​ពេញ​មួយ​ថ្ងៃ​នេះ គឺ​ចង់​ឱ្យ​សិស្ស​ទទួល​​មាន​ពេល​វេលា​ក្នុង​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើង​ពី​លោកគ្រូ​អ្នក​គ្រូ ព្រោះ​ការ​សិក្សា​រយៈពេល​៤​ម៉ោង ហាក់​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ក្នុង​ការ​ក្រេប​យក​ចំណេះ​ដឹង​ ដូច្នេះ​ហើយ​ទើប​ក្រសួង​បន្ថែម​ម៉ោង​សិក្សា​៤​ម៉ោង​បន្ថែម​ទៀត​។

ឯកឧត្ដម ហង់ ជួន​ណារ៉ុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​សិស្សានុសិស្ស​ដែល​ត្រូវ​សិក្សា​ពេញ​មួយ​ថ្ងៃ​នឹង​មាន​ផ្ដល់​ជូន​ជា​អាហារ​ថ្ងៃ​ត្រង់​ដែល​ចម្អិន​ដោយ​ចុងភៅ​ប្រចាំ​សាលា និង​ផ្ដល់​ជា​អាហារូបត្ថម្ភ​ផ្សេងៗ​មិន​ឱ្យ​សិស្ស​ជួប​ផល​លំបាក​ក្នុង​ការ​សិក្សា​ពេញ​១​ថ្ងៃ​នោះ​ទេ​៕​​​​​ ​

ប្រភពព័ត៌មាន៖ Sabay.com

Tags:

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page