សេចក្ដីណែនាំស្ដីពីការប្រារព្ធទិវាជាតិអំណាន ១១ មីនា ឆ្នាំ២០១៧
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើតឲ្យមានទិវាជាតិអំណាន ដោយកំណត់យកថ្ងៃទី ១១ខែមីនាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ខណៈទម្លាប់នៃការអានរបស់ប្រជាជនកម្ពុជាត្រូវបានគេមើលឃើញជាទូទៅថា មិនសូវមានទម្លាប់អានច្រើននោះទេ។
យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅថ្ងៃទី ១៤ កញ្ញា ដែលភ្នំ ពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ១១ ខែមីនា ជារៀងរាល់ឆ្នាំជាទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ រួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរ។


អនុក្រឹត្យបន្តថា គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន និង គ្រឹះស្ថានសិក្សានានា ត្រូវចូលរួមបំផុសមន្រ្តីរាជការ សិស្ស និស្សិត និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធនិងប្រជាជន ដើម្បីបង្កើតស្មារតីប្រឡងប្រណាំងអាននិងតែងនិពន្ធ។
លោកស្រី ខ្លូតវិបុលឡា នាយិកាបណ្ណាល័យជាតិបានថ្លែងឲ្យដឹងថា បច្ចុប្បន្ន មានសិស្សនិស្សិតនិងអ្នកមកអានសៀវភៅនៅបណ្ណាល័យជាតិមាន ១០០ ទៅ ១៥០ នាក់ក្នុងមួយថ្ងៃ មកសិក្សាស្រាវជ្រាវ ព្រោះបណ្ណាល័យជាតិផ្ទុកទៅដោយសៀវភៅឯកសារ អនុក្រឹត្យនានាទាំងអស់ តែសម្រាប់ទម្លាប់អានជាទូទៅរបស់ប្រជាជនកម្ពុជាវិញគឺនៅមានតិចតួចនៅឡើយ។

លោកស្រីថា «បើនៅស្រុកគេវិញ គេមានទម្លាប់អានតាំងពី ក្មេងឬក្នុងពោះម្ល៉េះពេលគេជិះឡានក្រុងយន្តហោះគឺគេមានទម្លាប់មួយគឺការអានតែម្តង ចឹងយើងសូមពញាក់អារម្មណ៍ដល់មាតាបិតាឲ្យកូនមានការទម្លាប់អានយ៉ាងហោចណាស់ ៥ ទៅ ១៥ នាទីជារៀងរាល់ថ្ងៃ»។ [if !supportLineBreakNewLine]ខាងក្រោមនេះគឺជាសេចក្ដីណែនាំស្ដីពីការប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០១៧[endif]





