មន្ត្រីរាជការនឹងទទួលបានប្រាក់៥ម៉ឺនរៀលបន្ថែមពីលើប្រាក់បៀវត្សក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ
នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ មន្ដ្រីរាជការ នឹងទទួលបានប្រាក់បៀវត្សរ៍ អប្បបរមា ដូចជា៖ មន្ដ្រីរាជការស៊ីវិល រដ្ឋបាល ការទូត បច្ចេកទេស ទទួលបានប្រាក់បៀវត្សរ៍ចំនួន ៨៥៣.៥០០រៀល។ មន្ដ្រីរាជការ ក្នុងវិស័យអប់រំ ៩៥៣.៥០០ រៀល។ មន្ដ្រីរាជការ សុខាភិបាល ៩៥៣.៥០០។ នគរបាលជាតិ ៩៣៧.៧៣០រៀល។ យោធិន ៨៨០.៧៣០រៀល។ ចៅក្រម និងព្រះរាជអាជ្ញា ៣.០០០.០០០រៀល។ ក្រុមប្រឹក្សារាជធានី-ខេត្ត ៩៧០.០០០រៀល។ ក្រុមប្រឹក្សាក្រុង ស្រុក-ខណ្ឌ ៧៥០.០០០រៀល។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ៥៧០.០០០រៀល។ ប្រធានភូមិ ២២៥.០០០រៀល។ អនុប្រធានភូមិ ១៨០.០០០រៀល និងសមាជិកភូមិ ទទួលបានប្រាក់បៀវត្សរ៍ចំនួន ១៦០.០០០រៀល។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ រួមទាំងមន្ត្រី ចូលនិវត្តន៍ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលបន្ថែមទៀត លើប្រាក់ខែសម្រាប់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលត្រូវបានដំឡើងម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ដូច្នេះក្នុងឆ្នាំ២០១៧ នេះបើយោងតាម អ្នកនាំពាក្យក្រសួងមុខងារ សាធារណៈអោយដឹងនៅថ្ងៃនេះ៕