top of page

អាថ៌កំបាំងមុខងារនៃទ្វារក្រុងរាជធានីនៃព្រះបរមរាជវាំង

កំពែងរាជធានីនៃព្រះបរមរាជវាំង មានទ្វារក្រុងចំនួន ៥គឺ៖ ១. ទ្វារទិសខាងជើងទី១៖ គេប្រើបើកឡើងសម្រាប់ប្រោសសត្វ នៅពេលដែលអ្នកនៅក្នុងវាំងមានទោសស្រាលឫមធ្យមដែលអត់ឱនឱយបានហើយប្រកាសឱយព្រះសង្ឃ ឫព្រហ្មណ៍ មកធ្វើការបិណ្ឌបាត អ្នកទាំងនោះទៅតាម បែបសាសនានៅក្នុងឧបោសថសីល។

២. ទ្វារទិសខាងជើងទី២៖ មិនអនុញ្ញាតិឱយបើកតាមទំនើងចិត្តបានឡើយ។ អាចបើកបានលុះត្រាតែព្រះមហាក្សត្រចូលទីវង្គត ហើយរៀបចំដង្ហែព្រះសពចេញតាមទ្វារខ្មោច នេះយកទៅថ្វាយព្រះភ្លើងឯវាលព្រះមេរុ។សពព្រះញាតិវង្សានុវង្សក៏ដង្ហែតាមទ្វារនេះដែរតែខុសគ្នាត្រង់សពព្រះរាជា និងសម្តេចព្រះសង្ឃ រាជគេបូជានៅ ឯវាលមុខវត្តបទុមវត្តី។

៣.ទ្វារជ័យទិសខាងកើត៖ ជាទ្វារកំណើតសត្វលោកជាទ្វារសុភមង្គលមានមង្គលល្អប្រកបដោយសិរីសួស្តីគ្រប់ប្រការ​​ ជាទ្វារជ័យមង្គល គេប្រើសម្រាប់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីយាងចេញចូល ឫសំរាប់បណ្តាអង្គទូតចូលថ្វាយសារតាំង ឫសម្រាប់ធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវជាន់ខ្ពស់ឫពេកងទ័ពមានជ័យជំនះលើសត្រូវក៏ចូលគាល់តាមទ្វារនេះដែរ។

៤. ទ្វារជ័យទិសខាងត្បូង៖ សម្រាប់ពួកមន្ត្រីរាជបរិពារ ព្រះស្នំឯក ឫស្រីស្នំទាំងឡាយ ចេញចូលគឺជាទ្វារធម្មតា និងប្រជារាស្ត្រពេលចូលគាល់។

៥. ទ្វារទិសខាងលិច៖ ប្រើសម្រាប់បើកតែពេលថ្ងៃ ក្នុងការយកមនុស្សដែល មានទោសពានវាំង ឫទោសក្បត់ជាតិទៅ ប្រហារជីវិត។ នៅពេលយប់ ឆ្មាំទ្វារទិសខាងលិច មិនអាចបើកទ្វារនេះបានដាច់ខាតទោះបីពួកពេជ្ឈឃាតនាំអ្នកទោសទៅប្រហារជីវិតក៏ដោយ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page