ការពិនិត្យតាមដាន និងវាយតម្លៃសាលារៀន
ខ្លឹមសារដែលត្រូវពិនិត្យតាមដាន៖
១-ពិនិត្យសមត្ថភាពជាផលសម្រេចការសិក្សារបស់សិស្ស
២-ពិនិត្យភាពជាក់ស្តែងនៃការបង្រៀនក្នុងថ្នាក់ពីសមត្ថភាពអាននិងគិតលេខ
៣-ពិនិត្យការ អនុវត្តការងារគ្រប់គ្រងថ្នាក់រៀនរបស់គ្រូបង្រៀន
៤-ពិនិត្យភាពច្បាស់លាស់នៃទិន្នន័យការងារ ហិរញ្ញវត្ថុ និងការធ្វើផែនការ
៥-ពិភាក្សាការអនុវត្តការងាររបស់ និងជំនួយត្រូវការពីការិយាល័យអប់រំ ស្រុក ១ ឬ ២ និង
៦- ស្វែងយល់ពីពិសោធន៍ជោគជ័យនិងបរាជ័យ។
ការណែនាំទូទៅពីការពិនិត្យតាមដាន
កម្មវិធីពិនិត្យតាមដានត្រូវបានរៀបចំផ្អែកលើសភាពជាក់ស្តែង នៃការប្រែប្រួលការសម្រេចគោលយោបាយ ទាំង ២ តម្រូវការជាក់ស្តែងរបស់សាលារៀនដែលបានឯកភាពគ្នានៅពេល ចុះពិនិត្យតាមដានលើកមុន និងការឯកភាពរបស់សាលារៀនលើកម្មវិធីចុះលើកនេះ
កម្មវិធីចុះពិនិត្យតាមដានគប្បីរៀបចំផ្អែកលើការឯកភាពជាមួយសាលារៀន តាំងពីការចុះពិនិត្យតាមដានលើកមុន។ ធ្វើបែបនេះ នាំមកនូវការបង្កើតភាពជាម្ចាស់របស់ការិយាល័យអប់រំ យុវជន និងកីឡា និងសាលារៀន លើការពិនិត្យតាមដាន ហើយវាជួយធានាដល់ការរៀបចំជាស្រេចនូវឯកសារពាក់ព័ន្ធមុននឹងការពិនិត្យតាមដានត្រូវបានអនុវត្ត
ការពិនិត្យតាមដានគប្បីធ្វើនៅក្រោយពេលសាលារៀនផ្ញើរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឬប្រចាំឆ្នាំ ដើម្បីឱ្យខ្លឹមសារពិនិត្យតាមដានវាស៊ីគ្នាទៅនឹងផែនការឆ្នាំនិងរបាយការណ៍រីក ចម្រើន។ របាយការណ៍រីកចម្រើនរបស់សាលារៀន ត្រូវផ្អែកលើទិន្នន័យពីការរីកចម្រើន របស់សាលារៀន
នៅពេលចាប់ផ្តើមបេសកកម្ម សាលារៀនត្រូវរៀបចំការបង្ហាញនូវការរីកចម្រើនលើការអនុវត្ត ផ្អែកលើផែនការប្រតិបត្តិ និងរបាយការណ៍ចុះពិនិត្យតាមដានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីលើកមុន
ហើយក្រុមបេសកកម្មត្រូវមានការបង្ហាញនូវការរកឃើញរបស់ខ្លួនដល់សាលារៀន ដើម្បីកំណត់នូវការឯកភាពគ្នាទាំងលើការរីកច្រើន ការប្រឈមមុខ និងអនុសាសន៍សម្រាប់អនុវត្តបន្ត។


