top of page

ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ស្វ័យវាយតម្លៃសាលារៀន

ឯកសារប្រតិបត្តិស្ដីពី ស្វ័យវាយតម្លៃសាលារៀន មានគោលបំណងសម្រាប់ជួយនាយកសាលាដឹកនាំសកម្មភាពស្វ័យវាយតម្លៃសាលារៀនជាប្រចាំ ដើម្បីស្វែងយល់ពីចំណុចជោគជ័យ និងកំណត់ពីស្ថានភាពដែលសាលារៀនត្រូវកែលម្អ។ សកម្មភាពនេះនឹងមានការចូលរួមពីសំនាក់ក្រុមប្រឹក្សាកុមារ គ្រូបង្រៀន អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ។ លទ្ធផលស្វ័យវាយតម្លៃសាលារៀននឹងប្រើសម្រាប់ធ្វើផែនការអភិវឌ្ឍសាលារៀនដោយមានការចូលរួមពីគ្រប់សមាសភាពអ្នកពាក់ព័ន្ធក្នុងសាលារៀន និងក្នុងមូលដ្ឋានភូមិ ឃុំ ដើម្បីដោះស្រាយបញ្ហាឱ្យស្របទៅនឹងតម្រូវការដែលមូលដ្ឋានអាចជួយបានសម្រាប់ការរៀនសូត្ររបស់កុមារ។

ដូចនេះឯកសារស្វ័យវាយតម្លៃសាលារៀនមិនមែនជាការស្វែងរកការខ្វះខាត និងកំហុសរបស់អ្នកអនុវត្ត ដើម្បីធ្វើការស្ដីបន្ទោសនោះទេ តែវាជារបៀបជួយតាមរបៀបជួយតាមបែបវិជ្ជាជីវៈរបស់អ្នកគ្រប់គ្រងនៅមូលដ្ឋាន នូវកម្រិតចំណេះដឹងក្នុងការធ្វើការងារ និងការលំបាករបស់អ្នកអនុវត្តក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃដោយសារកត្តផ្សេងៗ។

ឯកសារនេះក៏ជាមធ្យោបាយដ៏សំខាន់បំផុតជួយដល់ថ្នាក់ដឹកនាំ សាលារៀនក្នុងការធ្វើផែនការអភិវឌ្ឍសាលារៀន ដើម្បីធានាបាននូវការឆ្លើយតបទាន់ពេលពីតម្រូវការ បញ្ហារបស់នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការសាលា និងសហគមន៍ ជាពិសេសបានចូលរួមចំណែក យ៉ាងខ្លាំងនៃសកម្មភាពរៀន និងបង្រៀននៅតាមថ្នាក់និងសាលារៀន។ ម្យ៉ាងវិញទៀត វាក៏បានបង្ហាញពីកម្រិតអភិវឌ្ឍសាលារៀនតាមផ្នែកនីមួយៗនៃឧបករណ៍ផលជះកម្មវិធីសាលាកុមារមេត្រី និងជាមធ្យោបាយក្នុងការពន្លឿន ដើម្បីសម្រេចគោលដៅអប់រំជាតិ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page