top of page

ការទាញយកឯកសារ ការគ្រប់គ្រងថវិកាសាលារៀន

វិស័យអប់រំ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច្នេះនាយកសាលាត្រូវបានចាត់ទុកជាអ្នកមានសក្ដានុពល ជាកូនសោរគន្លឹះក្នុងការបង្កើនគុណភាពអប់រំ និងជាអ្នកកំណត់នូវចក្ខុវិស័យរបស់សាលារៀន ក្នុងន័យនេះ នាយកសាលារៀនត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការប្រើប្រាស់ថវិកា ឱ្យមានតម្លាភាព សុចរិត និងចំទិសដៅ តាមផែនការដែលនាយកសាលារៀនបានគ្រោងទុក ដើម្បីជួយអភិវឌ្ឍ កែលម្អសោភណភាពសាលារៀន ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សឱ្យទទួលបានលទ្ធផលល្អប្រសើរជាទីបំផុត និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស មាតាបិតាសិស្ស សហគមន៍ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកសារណែនាំស្ដីពី ការគ្រប់គ្រងថវិកាសាលារៀន នេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ការគ្រប់គ្រងថវិកាជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយគាំទ្រឱ្យសាលារៀនសម្រេចបាននូវផែនការអភិវឌ្ឍ និងធានាឱ្យបាននូវការចូលរៀនរបស់កុមារមានការកើនឡើង ជាពិសេសការសិក្សាប្រកបដោយគុណភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម និងការរីកចម្រើនយ៉ាងរហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ជាមួយគ្នានេះផងដែរ ដើម្បីធានាឱ្យមានដំណើការនៃការគ្រប់គ្រងថវិកាសាលារៀនប្រកបដោយប្រសិទ្ធភាព សាលារៀនត្រូវរៀបចំឱ្យមានគណៈកម្មការគ្របគ្រងក្នុងការអនុវត្តផែនការដោយមានការបែងចែកពីតួនាទី និងភារកិច្ចទទួលខុសត្រូវច្បាស់លាស់ក្នុងការប្រើប្រាស់ថវិការបស់សាលារៀន ការចូលរួមសម្រេចចិត្ត និងមានការត្រួតពិនិត្យប្រកបដោយគុណភាពពីអ្នកពាក់ព័ន្ធ។ លើសពីនេះទៅទៀត ការរៀបចំរចនាសម្ពន្ធនេះ គឺដើម្បីពង្រឹងប្រព័ន្ធធ្វើការងាររួមគ្នា ក្នុងសាលារៀន និងសហគមន៍ ដែលអាចអនុវត្តឱ្យបានទាំងគុណភាព និងប្រសិទ្ធភាព ស្របទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាព។

គណៈកម្មការរៀបចំឯកសារសង្ឃឹមថា ឯកសារនេះនឹងបានជាមធ្យោបាយជំនួយស្មារតីដ៏ល្អក្នុងការពង្រឹងនូវវិធី ឬល្បិចគ្រប់គ្រងរបស់គណៈគ្រប់គ្រងសាលារៀន ឱ្យកាន់តែសម្បូរបែបប្រកបដោយគំនិតច្នៃប្រឌិតជាមួយនឹងការប្រើប្រាស់ធនធានដែលមាននៅក្នុងមូលដ្ឋាន និងធនធានពីប្រភពខាងក្រៅ ដើម្បីអភិវឌ្ឍសាលារៀន ប្រកបដោយគុណភាព បរិយាប័ន្ន និងសមធម៌ សម្រាប់អ្នកសិក្សាគ្រប់រូប សំដៅឆ្លើយតបទៅនឹងគោលដៅនៃការអប់រំជាតិ។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page