top of page

របាំត្រុដ របាំប្រពៃណីជាតិរបស់ខ្មែរ

  • អ៊ុំ សាខន
  • Apr 6, 2017
  • 1 min read

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលយើងបានប្រារព្ធជារៀងរាល់នៅថ្ងៃទី ១៣ ឬ១៤ ១៥ ១៦ ខែមេសា បានធ្វើឱ្យប្រជាពលរដ្ឋយើងសប្បាយរីករាយគ្រប់ៗគ្នា មិនថានៅទីក្រុង ឬជនបទឡើយ។ ពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត និមន្តព្រះបង្សុកូល ពូនភ្នំខ្សាច់ និងលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ សម្ដែងរបាំផ្សេងៗដូចជា រាំវង់ រាំក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ របាំត្រុដ ជាដើម ។ របាំត្រុដ ជារបាំមួយប្រភេទដែលប្រជាជនខ្មែរនិយមសម្ដែង ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ។ របាំនេះមានដើមកំណើតនៅក្នុងខេត្តសៀមរាប ហើយកូនចៅបានបន្ដការសម្ដែងរហូតមកដល់សព្វថ្ងៃនេះ។ របាំត្រុដបង្ហាញពីលក្ខណៈល្វតល្វន់នៃកាយវិកាគ្រប់រសជាតិ។

សូមទស្សនាការសម្ដែងរបាំត្រុដ ដូចខាងក្រោម៖

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page