top of page

ពាក្យសុំចូលរួមកម្មវិធីបោះជំវុំសិស្សវ័យជំទង់អន្តរជាតិឆ្នាំ២០១៦

  • អ៊ុំ សាខន
  • Apr 7, 2017
  • 1 min read

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំង២ភេទ ដែលមានបំណងចូលរួមក្នុងកម្មវិធី "បោះជំរុំសិស្សវ័យជំទង់អន្តរជាតិ" នៅទីក្រុងណាមយ៉ាងជូ នៃសាធារណៈរដ្ឋកូរ៉េ។ ចំពោះបេក្ខជន ដែលមានបំណងចូលរួម ត្រូវគោរពតាមលក្ខខណ្ឌ នៃសេចក្ដីណែនាំលេខ ០២៥/១៧ សជណ ចុះថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្តកំពង់ចាម និងសេចក្តីណែនាំដូចបានកំណត់!(ជូនភ្ជាប់) ឬ ទាក់ទងតាមលេខទូរស័ព្ទ៖ 012700 636 ឬចូលដើម្បីទាញយកពាក្យសុំ៖ www.kampongcham.gov.kh

លក្ខខណ្ឌមានដូចខាងក្រោម៖

១. មានអាយុចាប់ពី ១៥ ឆ្នាំ ដល់១៨ ឆ្នាំ (ភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់កំណើត ឬសំបុត្រចម្លងបញ្ជាំក់កំណើត)

២. សិស្សកំពុងសិក្សានៅថ្នាក់ទី ១១ ឬទី ១២

៣. មានលិខិតបញ្ជាក់ការសិក្សា (ដោយនាយកសាលាសាម៉ី) ឬប័ណ្ណសម្គាល់សិស្ស

៤. សិស្សដែលជាប់ចំណាត់ថ្នាក់ សិស្សពូកែប្រចាំសាលារៀន

៥. មានចំណេះដឹងផ្នែកភាសាអង់គ្លេស (លិខិតបញ្ជាក់ការសិក្សាផ្នែកភាសាអង់គ្លេស)

៦. មានអត្តចរឹកស្លូតបូត មានវិន័យ និងសីលធម៌

៧. សិស្សានុសិស្ស ជា ស្ដ្រី ជនពិការ និងសិស្សានុសិស្សជាកូនកសិករក្រីក្រ ត្រូវបានលើកទឹកចិត្ត

បញ្ជាក់៖ គណៈកម្មការរៀបចំកម្មវិធីបោះជំរុំសិស្សវ័យជំទង់អន្តរជាតិ នឹងទទួលរ៉ាប់រងការចំណាយលើការស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូននៅក្នុងប្រទេសកូរ៉េ លើកលែងតែការចំណាយសំបុត្រយន្តហោះ ទាំងទៅ ទាំងមក(កម្ពុជា-កូរ៉េ) ការធ្វើលិខិតឆ្លងដែន និងការស្នើសុំទិដ្ឋាការ គឺជាបន្ទុករបស់សាម៉ីខ្លួន។

១.លិខិតឆ្លងដែន និងការស្នើសុំទិដ្ឋាការ

២.សំបុត្រយន្តហោះ(500$-720$)

បើប្អូនៗសិស្សានុសិស្សមានចំណាប់អារម្មណ៍សូមទាញយកឯកសារទៅបំពេញ ៖

Comentarios


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page