top of page

អត្ថន័យពណ៌នៃទង់ទង់ព្រះពុទ្ធសាសនា

ទង់​ព្រះពុទ្ធ​សាសនា​កើត​បាន​ជា​រូបរាង​ប្រាកដ​ឡើង​នៅថ្ងៃ ១៧ មេសា ១៨៨៥ នៅ​ប្រទេស​ស្រីលង្កា។ទង់នេះ​ត្រូវបាន​គេ​បង្ហូត​ឡើង​ឲ្យប្រើ​ប្រាស់​ជា​សាធារណៈ​ជាលើក​ដំបូង​យ៉ាង​ឳឡារឹក​នៅវត្តទីបទុត្ត​រារាម ស្រុក កោតហេន ដោយ​ព្រះថេរះ​មិក​គេត្តុវត្តេ​គុណ​នន្ទះ ក្នុង​ថ្ងៃ ពិសាខ​បូជា ត្រូវ​នឹង ថ្ងៃ ២៨ មេសា ១៨៨៥។

ទង់ព្រះ​ពុទ្ធ​សាសសា​មាន ៦ ពណ៏​គឺ ពណ៏ខៀវ ពណ៏​ក្រហម ពណ៏​លឿង ពណ៏​ស ពណ៏​ហង្សបាទ និង​ពណ៏ផ្លេក។

១. ពណ៌ខៀវ កាលដែល​ព្រះអង្គ​យក​កំណើត​ជាព្រះបាទ​ស្រី​ពិរាស្រ្ត​ពេនោះ​ឥន្រ្ទ​ព្រាហ្មណ៍ មកសុំ​ព្រហ​នេត្រ ព្រះពោធិ​សត្វ​ក៏ខ្វេះ​ឆ្កៀល​ភ្នែក​របស់​ខ្លួន​ទាំងគូ ដាក់​ទាន​ឲ្យឥន្រ​ព្រាហ្មណ៍។ (ភ្នែក)

២. ពណ៌ក្រហម កាលដែល​ព្រះពោធិសត្វ​យក​កំណើត​ជា​មាណព​ឈ្មោះ​បទុម​កុមារ​ពេល​នោះ​ពស់​ជចឹក​មាតា​គ្រូពេទ្រ​ឲ្យយក​បេះ​ដូង​មក​ព្យាបាល​ពិស ដើម្បី​ឲ្យបាត់​កា​ឈឺ​ចាប់។ (បេះដូង)

៣. ពណ៌លឿង កាលដែល​ព្រះអង្គ​យក​កំណើត​ជាវៃ​បណ្ឌិត​ព្រះឥន្ទ​ក៏និម្មត​ធ្វើជា​ជាង​ទង។វៃបណ្ឌិត​បាន​អាសាច់​របស់ខ្លួន​ឲ្យជាង​ទងវាយ​ដំផ្សំ​ដើម្បី​បិទ​ព្រះពូទ្ទ​រូប​ដែល​ខ្វះ​ខាត​ឲ្យ​ពេញ សាច់​ឡើង​វិញ។(សាច់)

៤ ពណ៌ស កាលដែល​ព្រះអង្គយក​កំណើត​ជា​ព្រះវេស្សន្ត​រព្រះអង្គ​បានឲ្យ​ទាន​ដំរីស​ដល់ពួក​ព្រាហ្មណ៍។(ទ្រព្យ)

៥.ពណ៌ហង្សបាទ កាល​ដែល​ព្រះអង្គ​កើត​ជាវិទ្យា​ធរពេល​នោះ​យក្ស​បាន​ចាប់​ម្តាយទៅ។វិទ្យាធរ​បាន​អារ​សាច់​របស់​ខ្លួនអោយ​យក្ស​ស៊ី ដើម្បី​ដូរយក​មាតា​មក​វិញ។ (ការសង្គ្រោះ)

៦ ពណ៌ផ្លេក កាលដែល​ព្រះអង្គ​កើតជា​ទន្សាយ ហើយ​លោត​ចូល​ទៅ​ក្នុង​ភ្លើង ដើម្បីធ្វើ​ទាន​ដល់ (ឥន្ទធនូ) ឥន្ទ​ព្រាហ្មណ៍។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page