និយមន័យ នៃស្នេហា
១-.អារម្មណ៍ប្រចណ្ឌ ហួងហែងទាំងប្រុសទាងស្រីសុទ្ធតែមានដូចគ្នា តែអារម្មណ៍ប្រចណ្ឌរបស់មនុស្សស្រី វាស៊ាំញ៉ាំជាងមនុស្សប្រុស។ ២- 90%នៃមនុស្សប្រុសចូលចិត្តមនុស្សស្រីដែលស្អាតគួរអោយស្រលាញ់ ប៉ុន្តែ 100% នៃមនុស្សប្រុសចង់រស់នៅជាមួយមនុស្សស្រីដែលឆ្លាត រវាសរវៃ។ ៣- មនុស្សដែលមានសង្សារពូកែប្រចណ្ឌរករឿងហិង្សា មិនចេះចប់មិនចេះហើយមានត្រឹមតែ 0,00001% ដែលនៅតែស្រលាញ់សង្សារ ក្រៅពីនោះទូទៅតែងតែមានអារម្មណ៍ធុញថប់ធុញទ្រាន់គ្រប់ពេលជួបមុខ។ ៤- មិនដែលមានគូណាដែលស្រលាញ់គ្នា ដោយមិនប្រើភាពអត់ធ្មត់ដើម្បីក្តីស្រលាញ់ វាគ្រាន់តែថា តើការអត់ធ្មត់នោះធ្វើតាមរបៀបណាតែប៉ុណ្ណោះ។ ៥- មនុស្សដែលលបលួចទៅមានអ្នកផ្សេងក្រៅពីសង្សារខ្លួនឯង គឺជាមនុស្សដែលខ្វះភាពជឿជាក់លើស្នេហា។ ៦-កុំខ្លាចការខូចចិត្ត ព្រោះគ្មានអ្នកណាស្លាប់ដោយសារជំងឺខូចចិត្ត មានតែភាពទន់ជ្រាយប៉ុណ្ណោះដែលសម្លាប់ខ្លួនឯងអោយស្លាប់។ ៧-ស្នេហាវាមិនអាចកើតឡើងនៅកំឡុងពេលដែលរងចាំអ្នកណាម្នាក់ទេ តែវាអាចកើតឡើងនៅពេលដែលបណ្តោយអារម្មណ៍ទៅតាមសម្រួល ហើយភាពរំភើបផ្សេងវានឹងអាចកើតឡើង។ ៨- ទោះបីទុកចិត្តប៉ុនណាក៏ តែក៏មិនគួរបណ្តោយឱ្យសង្សាររបស់ខ្លួននៅជាមួយនឹងមិត្តភក្តិស្និទ្ធស្នាលគ្នាជ្រុលពេក ព្រោះរឿងផ្សេងៗវានឹងអាចកើតឡើង។ ៩-បើសិនជាយើងមានអារម្មណ៍ថាខ្មាសអៀនភ្នែកអ្នកដទៃនៅពេលដែលដើរជិតសង្សារខ្លួនឯង នោះមានន័យថាយើងមិនបានស្រលាញ់គេពិតប្រាកដ។ ១០-កុំរអ៊ូប្រាប់អ្នកដទៃថា សង្សារខ្លួនឯងមិនព្រមកែខ្លួនអោយប្រសើរឡើយ ព្រោះនឹងត្រូវគេថាឱ្យវិញថា « នៅល្ងង់ទ្រាំដល់ណា » ។ ១១-បើសិនជាយើងដឹងខ្លួនឯងថា ជាមនុស្សពូកែប្រចណ្ឌរករឿង គួរកុំជ្រើសរើសគូសង្សារដែលស្អាតសង្ហារ រួសរាយរាក់ទាក់អោយសោះ។ ១២-ពេលដែលមនុស្សប្រុសមើលទៅស្រីស្អាត សិចស៊ី រហូតតាមមើលមិនដាក់ភ្នែកមិនមានន័យថា គេត្រូវការសង្សារបែបហ្នឹងទេ។ ១៣-មនុស្សប្រុសដែលទុកចិត្តបាន ដោយមិនក្បត់ចិត្តសង្សារឬភរិយា មានតែបុរសដែលនៅក្នុងមឈូសតែប៉ុណ្ណោះ គួរតែចាំទុកក្នុងចិត្ត។ ១៤-ព្យាយាមធ្វើខ្លួនឱ្យល្អ ឱ្យមានតម្លៃជាមនុស្សស្រីដែលដណ្តើមយកសង្សារយើងទៅ ថ្ងៃណាមួយសង្សារយើងនឹងវិលមកវិញដោយឯកឯង។ ១៥-មនុស្សប្រុសដែលស្រលាញ់សត្វចិញ្ចឹម ស្រលាញ់តន្ត្រីចម្រៀង ស្រលាញ់គ្រួសារ គឺគួរតែជាជម្រើសល្អជាងមនុស្សប្រុសដែលស្រលាញ់តែខ្លួនឯង។ ១៦-នៅលើលោកនេះមនុស្សប្រុសតិចជាង មនុស្សស្រី ហើយមនុស្សប្រុសដែលល្អ នៅលីវមានតិចជាងមនុស្សប្រុសដែលមិនល្អ និងមនុស្សប្រុសដែលមានប្រពន្ធរួច។ ១៧-កុំស្រលាញ់មនុស្សខិលខូច ខ្ជិលច្រអូស ប្រមឹក ព្រោះមនុស្សស្រីនឹងត្រូវមានអារម្មណ៍ថាធ្លាក់នរកពេញមួយជីវិតបើយកបុរសប្រភេទនេះ។ ១៨-គូស្នេហ៍ដែលដើរឱបថើបគ្នា នៅមុខគេឯង គឺមានតែមនុស្សស្រីទេដែលត្រូវបានគេតិចតៀនហើយមើលងាយជាខ្លាំង។ ១៩- Sex មិនអាចចងចំណងគូស្នេហ៍ឱ្យនៅជាមួយគ្នាបានរហូតទេ ចិត្តដែលពាក់ព័ន្ធឯណោះទេ ដែលចងភ្ជាប់គ្នាមិនឱ្យទៅណាបាន។ ២០-អាយុគ្រាន់តែជាតួលេខ ប្រសិនមនុស្ស 2 នាក់ មានចិត្តដូចគ្នាស្ទើរតែគ្រប់រឿង ពេលនោះហើយភាពឋិតថេរក៏អាចកើតឡើងបានដោយមិនមានអាយុកាល។ ២១-មនុស្សដែលស្អាត ដែលសង្ហារក៏អាចមានពេលឈឺចាប់ដូចគ្នា បើសិនជាមានពេលមិនគ្រប់គ្រាន់អោយស្នេហាដែលបានបង្កើត។ ២២-ទោះបីបានឮពាក្យដំណាលថា មានស្នេហ៍មានទុក្ខ តែមនុស្សភាគច្រើនជ្រើសរើសយកភាពមានស្នេហាជាជាងនៅឯកាម្នាក់ឯង។ ២៣-រឿងដែលសង្សារមិនព្រមប្រាប់តាំងពីដំបូង តែងតែជារឿងដែលយើងដឹងពេលណាក៏ក្តៅស្លឹកត្រចៀក។ ២៤-ទោះបីមនុស្សប្រុសប្រាប់ថាមិនចូលចិត្តមនុស្សតុបតែងមុខខ្លាំងពេក តែមនុស្សប្រុសក៏មិនចូលចិត្តមនុស្សមានមុខខ្លាញ់និងស្ងួតរហូតទេ។ ២៥-មនុស្សប្រុសចូលចិត្តតិចទៀន រូបរាងមនុស្សស្រី តែមនុស្សប្រុសមិនបានមើលរូបរាងខ្លួនឯងទេថាវាយ៉ាប់ប៉ុណ្ណាក្នុងភ្នែកមនុស្សស្រី។ ២៦-ទោះជាជនបរទេសប្រើភាសាខុសគ្នា តែក៏អាចស្រលាញ់គ្នាបាន ព្រោះដោយសារតែភាសាបេះដូងជាភាសាសាកលដែលមិនត្រូវការពាក្យប្រែ ឬការបកប្រែ។ ២៧-មនុស្សប្រុសត្រូវប្រើខួរក្បាល និងទស្សនៈវែកញែកឱ្យច្រើនជាងមុននៅពេលមានស្នេហា ព្រោះមនុស្សស្រី មាត់ផ្ទុយពីចិត្ត។ ២៨-មនុស្សប្រុសចូលចិត្តធ្វើជាភាគីដែលដេញតាម ច្រើនជាងត្រូវគេដេញតាម ដូចនេះហើយ វាមិនប្លែកទេដែលត្រូវតែរត់គេចនៅពេលមនុស្សស្រីដេញទាន់ជាន់កែង។ ២៩-មនុស្សស្រីមិនអាចទាមទារអ្វីបន្ថែម បុន្តែអាចមកពីមនុស្សប្រុសធ្វើល្អមិនស្មើចុងស្មើដើម។ ៣០-ស្នេហ៍ដែលឃើញភ្លាមស្រលាញ់ភ្លែតអាចកើតឡើងត្រឹងតែ10% ក្រៅពីនោះកើតចេញពីភាពស្និទ្ធស្នាល ហើយនិងការរៀនសូត្រពីគ្នាយ៉ាងស៊ីជម្រៅ។ ៣១-មនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើងអាចមិនមែនជាមនុស្សតែម្នាក់ រឿងនេះសបញ្ជាក់ឱ្យឃើញថាមនុស្សយើងមានអាចបញ្ជារចិត្តខ្លួនឯងបានពិតមែន។ ៣២-ម្នាក់ៗនឹងមានអារម្មណ៍ថាខ្លួនគឺជាមនុស្សធំដឹងក្តី នៅពេលដែលមានស្នេហា តែនឹងមានអារម្មណ៍ថាដឹងតែដឹងក្តីខ្លាំងឡើងនៅពេលដែលឈឺចាប់។ ៣៣-មនុស្សទី 3 អាចឈានចូលមកក្នុងជីវិតស្នេហារបស់យើងបានគ្រប់ពេលវេលា ដូចនេះនៅក្នុងភាពជឿជាក់លើស្នេហាក៏គួរតែមានការប្រុងប្រយ័ត្ន។ ៣៤-កុំប្រញាប់មានសង្សារក្រោយពីបែកបាក់ភ្លាម ព្រោះយើងពិតជាមិនអាចចែកដាច់ថានោះ គឺជាអារម្មណ៍ស្នេហាពិត ឬក៏ជាអារម្មណ៍ត្រូវការដើម្បីកំដរពេលវេលាដែលឈឺចាប់ ៣៥-មនុស្សដែលស្រលាញ់គ្នាមិនចាំបាច់ដើរចាប់ដៃគ្នា និយាយសាសងគ្នា គ្រប់ពេល គ្រប់វេលានោះទេ ត្រឹមតែធ្វើឱ្យម្នាក់ៗមានអារម្មណ៍ឱ្យគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយ ៕