top of page

ពាក្យថា "បាត់បង់អត្តសញ្ញាណជាតិ" មានន័យ​ដូចម្តេច? តើកត្តាអ្វីខ្លះ​ដែលធ្វើឱ្យបាត់បង់​អត្តសញ្

ពាក្យថា "បាត់បង់អត្តសញ្ញាណជាតិ" មានន័យថា ៖ បាត់បង់លក្ខណៈសម្គាល់របស់ជាតិមួយ ពោលគឺ បាត់បង់ប្រវត្តិសាស្ត្រទឹកដី ជាតិកំណើត ភាសា វប្បធម៍ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈ មនោសញ្ចេតនា រួមរបស់ជាតិ។ កត្តាដែលបណ្តាលឱ្យបាត់បង់អត្តសញ្ញាណជាតិមានពីរគឺ៖

១. កត្តាខាងក្រៅ ៖ ការហូរចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់.... របស់បរទេសច្រើន។ បរទេសឈ្លានពានទឹកដីដោយត្រង់ៗ។ បរទេសធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់គេតាមរយៈគ្រប់រូបភាពលើទឹកដីយើង ក្នុងបំណងបំពាក់បំប៉ននូវអត្តសញ្ញាណជាតិរបស់គេ​ដល់ពលរដ្ឋយើង ដោយប្រើលុយជាធ្នាក់ (ម្ចាស់ឧបត្ថម្ភ)។ ..............។ ២. កត្តាខាងក្នុង (ពលរដ្ឋខ្លួនឯង) ៖ ធ្វេសប្រហែស ភ្លេចខ្លួនមិនបានអប់រំដល់កូនចៅជំនាន់ក្រោយ ឱ្យស្គាល់ពីអត្តសញ្ញាណរបស់ជាតិ ក្រោមលេសគ្មានថវិកា ខ្វះលទ្ធភាព ខ្វះសំភារៈ និង មធ្យោបាយ.....។ ពុំស្គាល់អត្តសញ្ញាណជាតិ និងតម្លៃរបស់ផ្នែកនេះ ហើយប្រកាន់គំនិតបរទេសនិយម ភ្លេចការពិចារណា ។ ជួនកាលដឹងហើយ ឮហើយ តែធ្វើឱ្យខ្លួនស្ថិតក្រោមអំណាចផលប្រយោជន៍ខ្លាំងពេក "ទឹកប្រាក់ជាធំ"។ ..............។ ឧទាហរណ៍៖ ភ្លេងពិណពាទ្យ នាំគ្នានិយាយថា ភ្លេងសៀម ដោយឥតដឹងខ្លួន។

LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

bottom of page