វិធីផលិតកូនពូជកង្កែបតាមបែបធម្មជាតិ និងសិប្បនិម្មិត
កង្កែបគឺជាប្រភេទសត្វរស់នៅក្នុងទឹកផង និងលើគោកផង ដែលហៅថា មណ្ឌលសត្វ ។ កង្កែបត្រូវបានគេចាត់ទុកថាជាប្រភេទសត្វមួយដែលមានតម្លៃសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋទូទៅនិយមចូលចិត្តបរិភោគនៅតាមផ្ទះ និងតាមភោជនីយដ្ឋាននានា ។បច្ចេកទេសផលិតកូនកង្កែបពូជជាចំណេះដឹងមួយថ្មី ជួយដល់ប្រជាកសិករនៅតាមជនបទ ក្នុងការបង្កើនការងារ និងរកប្រាក់ចំណូលបន្ថែម រួមចំណែកលើកកម្ពស់ជីវភាព និងបំពេញបន្ថែមនូវចំនួនកូនពូជចិញ្ចឹម ដើម្បីកាត់បន្ថយសំពាធ នៃការទាញយកកូនពូជពីធម្មជាតិ ។
អ្នកជំនាញ ឬអ្នកវិទ្យាសាស្ត្រខិតខំព្យាយាមស្រាវជ្រាវ រកឱ្យឃើញនូវបច្ចេកទេសសមស្របក្នុងការផលិតកូនពូជ និងចិញ្ចឹមយកសាច់ ដើម្បីបំពេញតម្រូវការម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋទូទៅ។ បច្ចុប្បន្ន ការផលិតពូជកង្កែបបានចាប់ផ្ដើមនៅខេត្តតាកែវ កណ្ដាល កំពង់ចាម....។ ប្រភេទពូជកង្កែបនេះ ចិញ្ចឹមឆាប់ធំធាត់ក្នុងរយៈពេលខ្លី ហើយឆាប់ទទួលផល ពិសេសបង្កលក្ខណៈសមស្របដល់កសិករ ឬប្រជាពលរដ្ឋ ដែលនៅតាមតំបន់ខ្វះប្រភពទឹក ខ្វះទីតាំងដី ក៏អាចធ្វើការផលិត និងចិញ្ចឹមបានដែរ។ ម្យ៉ាងវិញទៀតទីធ្លាផលិតកូនពូជកង្កែបមានលក្ខណៈងាយរៀបចំត្រូវការទំហំដីតូច មិនបាច់ចំណាយដើមទុនច្រើនក្នុងការសាងសង់អាង ដូចជាយើងអាចសាងសង់នៅជាប់របងផ្ទះ នៅក្រោមឈើក៏បាន។
សូមស្ដាប់ការណែនាំស្ដីពីការផលិតកូនពូជកង្កែបតាមបែបធម្មជាតិ និងសិប្បនិម្មិតនៅក្នុងវីឌីអូខាងក្រោមនេះ៖
Comments