top of page

តើអ្វីទៅហៅថាអរិយធម៌?

អរិយធម៌ បានកើតមកព្រមគ្នាជាមួយមនុស្ស តែវាជាសញ្ញាណមួយថ្មីក្នុងប្រវត្តិនៃគំនិតរបស់មនុស្ស បានន័យថា សញ្ញាណនៃ អរិយធម៌ទើបតែបានកើតឡើងនៅពេលដែលគេទទួលស្គាល់ថា ការសិក្សាអំពីទំនៀមទំលាប់ របៀបរស់នៅ ជំនឿ នៃជនជាតិ នីមួយៗ​មាន​សារៈសំខាន់​ជាង​ការ​សិក្សា​អំពី​ព្រឹត្តិការណ៍​ប្រវត្តិ​នៃ​ជន​ជាតិ​នោះ​ទៅ​ទៀត ។ ន័យអរិយធម៌តាមស័ព្ទជាតិ អរិយធម៌ > អរិយ + ធម៌ អរិយធម៌ ៖ ការប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង ចំរុងចម្រើន ។ ធម៌ ៖ ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់ ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និង តម្លៃនៃការលូតលាស់ ដុះដាលរីកចម្រើន ល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុង​រឿង​ចម្រើន​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ក្នុង​សង្គម​ ដែល​ប្រកប​ទៅ​ដោយ​របៀប​រៀប​រយ​ល្អ ​គ្រឿង​ប្រដាប់​ប្រើប្រាស់​ ជំនឿ​ចំណេះ ចំណង់​ចំណូល​ចិត្ត​គ្រប់​បែប​យ៉ាង​ក្នុង​គោលដៅស្វែងរកសុខៈ ។

Commentaires


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page