អ្វីទៅជា កត្តាដែលធ្វើឲ្យអរិយធម៌អង្គររុងរឿង?
កត្តាចំបងៗដែលធ្វើឲ្យអរិយធម៌អង្គររុងរឿងរួមមាន៖
កត្តាមនុស្ស ឬពលកម្មមនុស្ស
ព្រះរាជាព្រះអង្គដឹកនាំនិងបញ្ជាផ្ទាល់
មេដឹកនាំនិងអ្នកក្រោមបង្គាប់មានសាមគ្គីភាព ឯកភាព និងមានឧត្តមគតិជាតិ
មានប្រជាធិបតេយ្យក្នុងការដឹកនាំនិងគ្រប់គ្រង
មានទំនុកចិត្តលើអ្នកដឹកនាំ
មានគំនិតច្នៃប្រឌិត មានការសាកល្បងដកពិសោធន៍
គោរពលទ្ធិទេវរាជ ពុទ្ធរាជ
កត្តាភូមិសាស្ត្រ
ដីមានជីជាតិ សំបូរសម្បត្តិធម្មជាតិ ត្រីសាច់ ព្រៃឈើ សត្វ សំបូរបែប ផ្លូវគមនាគមន៍ជើងទឹកបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម
កត្តាប្រវត្តិសាស្ត្រ
កម្ពុជាគឺជាមហានគរ ជាមហាអំណាចមានទឹកដីលាតសន្ធឹងគ្របដណ្តប់មួយភាគធំនៃអាស៊ីអាគ្នេយ៍
អាណាចក្រខ្មែរមានអំណាច និងឥទ្ធិពលជាប្រទេសចក្រភពមួយ មានប្រទេសមួយចំនួននាំ សួយសារអាករ មកថ្វាយស្តេចក្រុងកម្ពុជា
សរុបមកកត្តាមនុស្សនិងពលកម្មមនុស្ស ជាកត្តាចំបងធ្វើឲ្យអរិយធម៌អង្គររុងរឿង។



Comments