top of page

លក្ខណៈពិសេសនៃអក្សរសិល្ប៍ខ្មែរ

  • អ៊ុំ​ សាខន
  • Jul 11, 2017
  • 1 min read

ខ្មែរជាជាតិសាសន៍មួយដែលមានកំណើតរាប់ពាន់ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះដែរ ខ្មែរបានបង្កើតខឿន​អក្សរសិល្ប៍របស់ខ្លួនផ្ទាល់​សម្រាប់បម្រើ​នូវសំណូមពរចាំបាច់​ក្នុងជីវភាព​ជាក់ស្តែងទៅតាមសម័យ​កាលនីមួយៗ​នៃចរន្តប្រវត្តិសាស្ត្រ។ រាល់បណ្តាលស្នាដៃ អក្សរសិល្ប៍របស់ខ្មែរ​មានទំនាក់ទំនងយ៉ាងជិត​ស្និទ្ធ​ទៅនឹងវិស័យនានា មានវិស័យ ជំនឿ សាសនា ល្ខោន ពាក្យកាព្យ ប្រវត្តិសាស្ត្រ បច្ចេកទេស ច្បាប់ទម្លាប់ ប្រពៃណី....។ អក្សរសិល្ប៍មាន​លក្ខណៈពិសេស​របស់ខ្លួនរួមមាន៖ លក្ខណៈជាតិនិយម លក្ខណៈតថនិយម។ ក. លក្ខណៈជាតិនិយម៖ បានដល់ស្នាដៃទាំងឡាយដែលឆ្លុះបញ្ជាំង និងរក្សាបានយ៉ាងល្អនូវ​អ្វីៗដែលជារបស់ជាតិផ្ទាល់ ហើយបើរមានការជះឥទ្ធិពលពីបរទេស​ ក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ ដោយពុំបានរក្សាលក្ខណៈបរទេសនិយមឡើយ។ ឧទាហរណ៍៖ រឿងទុំទាវ, ធនញ្ជ័យ, អក្សរសិល្ប៍ប្រជាប្រិយ......។ ខ. លក្ខណៈតថនិយម៖ បានដល់ស្នាដៃដែលឆ្លុះបញ្ចាំងពីភាពពិតៗដែល​មានក្នុងជីវិតពិត ឬសង្គមជាក់ស្តែងបានល្អ ឥតកែកាឡៃពីការពិត។ ខ្មែរមានចរិតពិសេសមួយគឺ ពុំសូវមានចំណូលចិត្តនូវអ្វីដែលខ្ពង់ខ្ពស់ ហួសពីនិស្ស័យរបស់មនុស្សជាតិ ហើយបើសិនជាអស្ចារ្យប្លែកវិញ គឺអស្ចារ្យបំរើការពិត។ ឧទាហរណ៍៖ រឿងព្រះវេស្សន្តរ, រឿងធនញ្ជ័យ......។

Comments


LIKE US ON FACEBOOK

ព័ត៌មានថ្មីៗ

FOLLOW US ON THIS

  • Facebook Social Icon
  • Twitter Social Icon
  • Instagram Social Icon
  • Google+ Social Icon
  • Pinterest Social Icon
  • Blogger Social Icon
  • Vimeo Social Icon

ចំនួនអ្នកចូលទស្សនា៖

គោលបំណងរបស់ខ្ញុំ

គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

SOCIALS 

SUBSCRIBE 

សូមបញ្ចូលមែលរបស់លោក-អ្នកដើម្បីទទួលយកការផ្សាយរបស់យើងខ្ញុំ ជាបន្តបន្ទាប់៖

© by Sakhan Um

bottom of page